Breaking News

បុរសពីរនាក់របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនពេកជ្រុលបុករថយន្តព្រូសពីចំហៀងពេញទំហឹង

     ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ កាលពីវេលាម៉ោង ០១ និង ៣០ នាទីយប់អធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបវត្តអង្តតាមុិញ តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ខ្មៅលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1JM-3005ធ្វើដំណើរតាមបណ្ដោយផ្លូវតុងទិសដៅពីជើងទៅត្បូង ឆ្ទុះទៅខាងវត្តអង្កតាមិញ លុះមកដល់ចំណុចកើតខាងលើ កែងនិងផ្លូវ ២០០៤ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AY-9258 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់និងរថយន្តរងរបួសទាំងពីរនាក់ ភ្លាមនោះរថយន្តសាមុយ បានមកដឹកជនរងគ្រោះទៅសង្គ្រោះដែរមន្ទីរពេទ្យភ្លាមៗ។

     ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *