Breaking News

ឈាបនដ្ឋាននៅអាល្លឺម៉ង់ អាចនឹងផ្អាកដំណើរការដោយសារតែខ្វះថាមពលហ្គាស

បណ្តាឈាបនដ្ឋាន(ឡបូជាសព)នៅអាល្លឺម៉ង់ ត្រូវផ្អាកទាំងស្រុង ក្នុងពេលដែលប្រទេសនេះកំពុងប្រឈមវិបត្តិកង្វះថាមពល យ៉ាងខ្លាំង។  កន្លងមកអាល្លឺម៉ង់ ក៏បានចេញពញ្ជារឲ្យបិទ ភ្លើងនៅទីសាធារណៈ បិទប្រព័ន្ធទឹកក្តៅ ដើម្បីសន្សំសំចៃថាមពលសម្រាប់រដូវរងារ​នាពេលខាងមុខ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការដាកទណ្ឌកម្ម របស់ប្រទេសលោកខាងលិច បង្កឲ្យមានការប្រឈមមុខកាន់តែតានតឹងរវាងអឺរ៉ុបនិងរុស្ស៊ី ។ ប្រទេសជាច្រើនត្រូវបានរុស្ស៊ីកាត់ផ្តាច់ទាំងស្រុងការផ្គត់ផ្គង់ថាមពល ។ ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែខិតខំរក្សាថាមពលហ្គាសទុកឲ្យបានច្រើនខ្លាចរុស្ស៊ីកាត់ផ្តាច់ទាំងស្រុង ក្នុងពេលអាល្លឺម៉ង់ត្រូវការប្រើប្រាស់ខ្ពស់បំផុតនៅរដូវរងារ​។  រាល់សកម្មភាពសាធារណៈដែលប្រើប្រាស់ហ្គាស់ត្រូវបានផ្អាកទាមងស្រុង ដូចជា ឈាបនដ្ឋានជាដើម។

លោក Svend-Joerk Sobolewski ប្រធាសមាគម ឈាបនដ្ឋានអាល្លឺម៉ង់ បានឲ្យដឹងថា  ក្នុងករណីអាល្លឺម៉ង់​រកបានប្រភពផ្គង់ផ្គង់ថាមពលផ្សេងទៀត  វិស័យបូជាសព​គឺជាអាទិភាព  បើមិនមានហ្គាសឈាបដ្ឋានទាំងឡាយនឹងមិនអាចដំណើរការនោះឡើយ ។ លោកបន្តទៀតថា «ការស្លាប់ យើងមិនអាចរារាំងបានឡើយ»។

នៅក្នុងប្រទេសអាល្លឺម៉ង់ គឺមានមនុស្សប្រមាណ ១លាននាក់ស្លាប់ ក្នុងមួយឆ្នាំ ៗ ក្នុងនោះមានសាកសពរហូតដល់ទៅ​៣/៤គឺត្រូវបានបូជា ។ បើប្រៀបធៀបនឹងប្រទេសអឺរ៉ុបផ្សេងទៀត  ដោយសារតែមួយផ្នែកជាប្រពៃណៃរបស់អាល្លឺម៉ង់​​ពិសេសគឺតំបន់ខាងកើតអ្នកស្លាប់ត្រូវតែបូជា​៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *