Breaking News

ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅប៉ាគីស្ថាន មន្ត្រីយោធាជាច្រើនស្លាប់

មន្ត្រីយោធាជាន់ខ្ពស់ ៦នាក់ នៃកម្លាំងទាហានប៉ាគីស្ថាន បានស្លាប់ ក្រោយឧទ្ធម្ភគចក្រ ដឹកពួកគត់ជួបគ្រោះថ្នាក់ ពេលកំពុងបំពេញការងារ ។  មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់គឺដោយសារតែអាកាសធាតុអាក្រក់ ។

កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី៣ខែសីហា បានបញ្ជាក់ ក្រុមជួយសង្គ្រោះបានរកឃើញ បំណែកឧទ្ធម្ភាគចក្រ ។  លោក ឧត្តមសេនីយ៍ឯក Sarfraz Ali  និងមន្ត្រីយោធា៥រូបទៀត ស្ថិតនៅក្នុងចំណោមជនរងគ្រោះ​ ។

ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ខាងលើ កំពុងតែបំពេញបេសកម្មជួយសង្គ្រោះ ពលរដ្ឋជួបគ្រោះទឹកជំនន់នៅក្នុងខេត្ត Balochistan ។  កម្លាំងទាហានប៉ាគីស្ថានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅជិតព្រំដែនប៉ាគីស្ថាន ។ យ៉ាងហោចណាស់ក៏មាននមនុស្ស ៤៧៨នាក់ស្លាប់ដោយគ្រោះទឹកជំនន់នោះ ក្នុងនោះមាន ១៣៦នាក់ នៅក្នុងខេត្ត Balochistan

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *