Breaking News

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដីតំបន់៣ ក្នុងតំបន់បែកចាន តំបន់ពាក់ថែបនិងតំបន់ភ្នំជីមូស ឃុំចំណារក្រោម ស្រុកស្ទោង

(កំពង់ធំ)៖ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែងនៅស្ថានភាពដីតំបន់៣ ក្នុងតំបន់បែកចាន តំបន់ពាក់ថែបនិងតំបន់ភ្នំជីមូស ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ  ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម ងួន រតនៈ បានអរគុណប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរ ដូចជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះដែលបានដកហូតដីនៅតំបន់៣ ហើយក៏បានហាមមិនឲ្យអាស្រ័យផលជាដាច់ខាត់កាលពីកន្លងមកតែពេនេះសម្តេចតេជោបានឲ្យក្រុមការងារចម្រុះថ្នាក់ជាតិ ថ្នាក់ខេត្តបានសិក្សាលម្អិតក្នុងការកាត់ឆ្វៀលដីពីតំបន់៣ មកតំបន់២វិញ ដើម្បីប្រជាពលរដ្ឋមានសិទ្ធគ្រប់គ្រាន់ក្នុងការអាស្រ័យផលស្រូវជាធម្មតា និងចេញប័ណ្ណកម្មសិទ្ធ (ប្លង់ដី) ឲ្យទៅកាន់ពលរដ្ឋផងដែរ។

ឯកឧត្តមបានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋថាក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី ១០ឆ្នាំឡើងទៅពិសេសដីដីដែលធ្លាប់អាស្រ័យផលក្នុងឆ្នាំ២០១៤ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជ

រដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់៣នេះជូនបងប្អូនទៅតាមអ្វីដែលក្រុមការងារបានចុះត្រួតពិនិត្យនិងវាយតម្លៃជាក់ស្តែង   ដោយផ្អែកលើផែនទីអាកាសដែលជាផែនទីគោលសម្រាប់មកផ្ទៀងផ្ទាត់បន្ថែមទៀតដើម្បីកាត់ឆ្វៀលបានត្រឹមត្រូវ ។

ធ្វើបែបនេះក្នុងគោលបំណងរួមគ្នាអភិរក្សនិងអភិវឌ្ឍន៍បឹងទន្លេសាបឲ្យធនធានជលផលនិងជនធានធម្មជាតិមានភាព ល្អប្រសើរឡើងវិញ ។

ឯកឧត្តមបានជំរុញទៅដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងរដូវលែងកូនត្រីត្រូវធ្វើយ៉ាងណាគិតគូរពីការលែងទៅដល់បឹងបួរដែលនៅក្នុងតំបន់ ២ តំបន់ ៣ ដើម្បីឱ្យមានការរក្សាក៏ដូចជាការរស់នៅបែបធម្មជាតិឡើងវិញ។

ឯកឧត្តមបានបញ្ជាក់ទៀតថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ និងអនុក្រឹត្យលេខ១០៥ អនក្រ.ប្រកចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីកែសម្រួលផ្ទៃដីទំហំ ៦,៣៨៥ ហិចតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នឹងប្រគល់ជូនប្រជាពលរដ្ឋ និងអាស្រ័យផល៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *