Breaking News

រថយន្តហាយឡែនឌ័រ បើកបុករថយន្តលុចស៊ីស LX570 កំពុងឈប់ស្ទុបចំពីក្រោយ រងការខូចខាត

       ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Lexus LX570 មួយគ្រឿង ខណៈបើកបរមកឈប់ភ្លើងស្ទុប ស្រាប់តែត្រូវរថយន្តហាយឡែនឌ័រ មួយគ្រឿងទៀត បើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ទុបទឹកល្អក់ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AN-2264

ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណះមេឃកំពុងតែភ្លៀងផង និងបើកបរខ្វះការប្រុងប្រយ័ត្នផង ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus LX570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2X-6999ដែលកំពុងឈប់ស្ទុបចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនក្នុងហេតុការណ៍នេះមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ ។

       ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើ ដោយពិនិត្យឃើញថា មិនបះពាល់ដល់សម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងពីរដោះស្រាយគ្នាតាមសម្រួល។ ចុងក្រោយភាគីខាងរថយន្តបង្កម៉ាក តូយូតា ហាយឡែនឌ័រ ព្រមសងថ្លៃខូចខាតទៅលើរថយន្តLexus LX570 ចំនួន៤០០ដុល្លាដើម្បីបញ្ចប់រឿង ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *