ខេត្តកោះកុង៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍ដែលបាន ចូលរួម អភិរក្សថែរក្សាការពារតំបន់សត្វអណ្ដើកហ្លួងពងកូន សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី 13 ខែ សីហា ឆ្នាំ 2022 ថាមានសាឡង់បូមខ្សាច់ចំនួនពីរគ្រឿង បានដាក់បូមខ្សាច់នៅចំណុចខាងក្រោមស្ពាន ដែកព្រែកព្រះអង្គកែវ ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមិនដឹង ជាមានអាជ្ញាប័ណ្ណឬច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញ ដែរឬយ៉ាងណានោះទេ ?។
ប្រភពបានបន្តទៀតថា បើតាមពួកគាត់ដែលជា ប្រជាពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍បានឃើញ បានដឹង បានឮ និងបានចូលរួម ជាមួយក្រសួងស្ថាប័នអាជ្ញាធរ ដូចជាអង្គការអភិរក្សសត្វអណ្ដើកហ្លួងកន្លងមកនោះថា តាមដងព្រែកព្រះអង្គកែវនេះ គឺជាកន្លែងតំបន់អភិរក្សនិងការពារសត្វអណ្ដើកហ្លួងពងកូនដែលអនុញ្ញាតហើយមានបូមខ្សាច់នៅតំបន់នោះទេ។
តែមិនដឹងជាសាឡង់មកបូមខ្សាច់នេះមានការអនុញ្ញាតត្រឹមណានោះទេ ហើយបើមានច្បាប់អាជ្ញាប័ណ្ឌមែន តើមន្ត្រីជំនាញរ៉ែនិងថាមពល ក៏ដូចជាមន្ត្រីជលផល មន្ត្រីបរិស្ថាន ស្រុកស្រែអំបិល នៃខេត្តកោះកុង មានបានចុះពិនិត្យសិក្សាច្បាស់លាស់ដែរឬទេ ព្រោះថា បើមិនមានការចុះពិនិត្យសិក្សាស្រាវជ្រាវពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវច្បាស់លាស់នោះទេវានឹងធ្វើឲ្យមានការប៉ះពាល់ ទៅដល់ដែនអភិរក្សនៃតំបន់ការពារអណ្ដេីកហ្លួងសំរាប់ពងកូននិងដែនអភិរក្សធនធានធម្មជាតិជាច្រើនទៀតអ្នកជាមិនខាន ហើយបើមន្ត្រីជំនាញទាំងអស់ មានការគប់គិតបិទភ្នែក បើកដៃទទួលសំណូកវិញនោះ ពិតជាបង្កគ្រោះមហន្តរាយដល់ពូជសត្វអណ្ដើកហ្លួងនោះខ្លាំងណាស់។
អាស្រ័យហេតុនេះប្រជាសហគមន៍ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ ស្នើសុំដល់លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងសូមជ្រាបជាព័ត៌មាននឹងចាត់មន្ត្រីដូចជាអាជ្ញាធរចុះត្រួតពិនិត្យផង។
អង្គភាព សារព័ត៌មានយើង នឹងរង់ចាំការបកស្រាយបំភ្លឺពីម្ចាស់សមីខ្លួនការដូចជាអាជ្ញាធរពាក់ព័ន្ធនិងបន្ត្រីជំនាញរៀងរាល់ម៉ោងធ្វើការក្រោយពីបានផ្សព្វផ្សាយរួច៕