Breaking News

សមត្ថកិច្ចជំនាញបន្តប្រមូលនាំខ្លួនមនុស្សជិត២០០នាក់ ដើម្បីតេស្តស្វែងរកសារធាតុញៀន

(បាត់ដំបង)៖ នៅថ្ងៃទី ១៤-១៥ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្តបាត់ដំបងបានបន្តចុះយុទ្ធនាការប្រមូលនាំខ្លួនមនុស្សប្រុសស្រីបានជាង ១០០នាក់នៅតាមទីសាធារណៈ និងសហគមន៍មួយចំនួនដើម្បីស្វែងរកសារធាតុញៀន។

សមត្ថកិច្ចបានអោយដឹងថានៅក្នុង កិច្ចប្រតិបត្តិការនារសៀលថ្ងៃនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការប្រមូលនាំខ្លួនបានមនុស្សប្រុសស្រីសរុបចំនួន ១៤៦ ក្នុងនោះស្រី ៣១នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីតេស្តស្វែងរកសារធាតុញៀន។

ក្រោយបញ្ចប់ការប្រមូលនាំខ្លួន និងតេស្តស្វែងរកសារធាតុញៀនរួចមក មនុស្សប្រុសស្រីទាំង ១៤៦នាក់  ស្រី ៣១នាក់ ត្រូវបានសមត្ថកិច្ចជំនាញដឹកបញ្ជូនទៅកាន់មណ្ឌលនៃក្តីសង្ឃឹមដើម្បីបន្សាបគ្រឿងញៀនផងដែរ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *