Breaking News

កំពុងគាស់របងផ្ទះលួចទ្រព្យសម្បត្តិម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖​ជនសង្ស័យម្នាក់ខណៈកំពុងធ្វេីសកម្មភាពគាស់របងផ្ទះបំណងចូលលួចទ្រព្យសម្បត្តិត្រូវម្ចាស់មកឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៤០នាទីយប់​ ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២២​ នៅចំណុចភូមិព្រៃសាលា​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះបុល​ ប៊ុន​ថា​ ភេទប្រុសអាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅសង្កាត់គោករការ​ ខណ្ឌព្រែកព្នៅ។
ជនរងគ្រឈ្មោះមាស​ សាន​ ភេទន្រុសអាយុ៤៤ឆ្នាំ​ មុខរបរយោធា​ ស្នាក់នៅភូមិព្រៃល្វា​ សង្កត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។
តាមជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានអង្គុយលេងនៅមុខហាងពន្លឺរាត្រី៩៩​ ជាប់ផ្ទះដែលទុកចោល​ ពេលនោះក៏លឺសម្លេងគាស់ផ្ទះភ្លាមនោះរូបគាត់ក៏ដេីរលបៗទៅមេីលស្រាប់តែប្រទះឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពគាស់របងផ្ទះចូលលួចទ្រព្យសម្បត្តិក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕SRN

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *