បន្ទាយមានជ័យ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងអំឡុងពេលទឹកជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់ពីប្រទេសថៃ បណ្ដាលឲ្យតំបន់មួយចំនួន នៅស្រុកម៉ាឡៃរងការប៉ះពាល់ដោយគ្រោះទឹកជំនន់នេះ ។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥អមដំណើរដោយលោកមេបញ្ជាការរង ទទួលការងារសេនាធិការ បានដឹកនាំ និង ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ រួចជាស្រេចដើម្បីអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងការលិចលង់ ដោយគ្រោះទឹកជំនន់នេះ ។
លោកវរសេនីយ៍ឯក សួង សៅ បានឲ្យដឹងថា តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីត្រាមនឹងសភាពការណ៍គ្រោះទឹកជំនន់ទឹកភ្លៀងនិងទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ វេលាម៉ោង០៨ព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២២នេះលោកបានដឹកនាំនិងត្រៀមកម្លាំង ក្រោមឱវាទចំនួន២០នាក់ ទូកចំនួន០៤គ្រឿងនិងរថយន្តចំនួន០៣គ្រឿងរួចជាស្រេច ដើម្បីត្រៀម សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដឹកជញ្ជូនមកទីទួលសុវត្ថិភាព ។
ជាមួយគ្នានោះដែរ លោកក៏បានដឹកនាំកម្លាំង ចុះពិនិត្យមើលស្ថានភាពទឹកក្នុងភូមិសាស្ត្រ ដែលកំពុងលិចលង់ ក្នុងនោះក៏មានប៉ុស្តិ៍ចំនួន០២ គឺប៉ុស្តិ៍នគរបាល ការពារព្រំដែន ខ្លាងាប់និងប៉ុស្តិ៍នគរបាលការពារព្រំដែនភូមិថ្មី និងផ្ទះរបស់កងកម្លាំងនគរបាលវរសេនាតូច០១ខ្នងផងដែរ ដែលលិចលង់ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ។ចំពោះស្ថានភាពទឹកនៅថ្ងៃទី១៨ ខែសីហា នេះ គឺបានស្រុកចុះ ប្រហែលជាមួយតឹក ។
ដោយឡែក វេលាម៉ោង ៧ និង ៤០នាទីព្រឹកមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលពង្រ និងប្រជាការពារ បានជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនិងសិស្សសាលា ដែលធ្វើដំណើរលើកំណាត់ផ្លូលំដែលរងផល់ប៉ះពាល់ដោយសារទឹកជំនន់ (ទឹកភ្លៀង) ប្រវែងប្រហែល ៨០ម៉ែត្រ នៅចំនុចផ្លូវតភ្ជាប់ពីបឹង៧៥ស្ថិតនៅភូមិអូរអំពិល ឆ្ពោះទៅចំណុចមុខសាលាបឋមសិស្សា សន្តិភាព ក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕SRN