អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម (UAE)បានចាប់ផ្តើមគម្រោង ដើម្បីបង្កើនលក្ខណៈងាយស្រួលសម្រាប់អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានប្រទេសនេះ ដើម្បី ក្នុងរយៈពេលនៃការប្រកួតបាលទាត់ពិភពលោក (World Cup) នៅក្នុងប្រទេសកាតា ចាប់ពីថ្ងៃទី ២០ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២។
អគ្គនាយកអាកាសយានដ្ឋានទីក្រុងឌូបៃលោក Paul Griffiths បានឲ្យដឹងថា ជាមួយនឹងមោទនភាពដែលប្រទេសកាតារបានក្លាយទៅជាប្រទេសនៅតំបន់ជម្ឈឹមបូព៌ាដំបូងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាត់ទាត់ពិភពលោក។ អ្នកដំណើរអាច បំពេញបែបបទ“check-in” អនឡាញអាចជួយដល់ ការចេញចូលបានឆាប់រហ័ស។
នៅមុនការឆ្លងកូវីដ ១៩ ទីក្រុងឌូបៃជាអាកាសយានដ្ឋានអន្តរជាតិ ដែលមមាញឹមបំផុតនៅលើពិភពលោក ។ នៅពេលនេះលោក Paul Griffithsសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតបាលទាត់ពិភពលោកនេះនឹងអូសទាញអ្នកដំណើរកាន់តែច្រើនមកកាន់អាកាសយានដ្ឋាននេះ។ ដើម្បីបម្រើការធ្វើដំណើរចុះឡើងងាយស្រួល អាកាសយានដ្ឋាន នឹងបង្កើនជើងហោះហើរ ពីទីក្រុង ឌូបៃ ទៅកាន់ទីក្រុង ដូហា ប្រទេសកាតារ ។
នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ បានទទួលស្វាគមន៍អ្នកដំណើរ ២៧,៨លាននាក់ កើនឡើង១៦០% បើប្រៀបធៀបដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២១៕