ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១៧ ខែ ស៏ហា២០២២នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងគ្រឿងញៀន រួមនិងបានសហការជាមួយការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួម ចុះបិទទីតាំង២កន្លែង តាមការសម្រេចរបស់លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលទីតាំងទាំង២ដែលមានជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀនចំនួន ២ គីឡូកន្លះ។
លោកវរសេនីយ៍ឯក ហ៊ុលវាសនាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង១និង៤០នាទីថ្ងៃទី១៧សីហា២០២២នេះថា៖
ទី១.បិទទីតាំងក្រុមហ៊ុន បញ្ញើឥវ៉ាន់ (ជេតអ៉ិចប្រេស សាខាខេត្តកំពង់ឆ្នាំង ) ដែលមានទីតាំងស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារ ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ដែលមានជាប់ពាក់ព័ន្ធនិងឈ្មោះ សួន ម៉េងលាង ភេទប្រុស អាយុ២៧ឆ្នាំ ភូមិផ្សារលើជា (ម្ចាស់ទទួលបញ្ញើ និងបញ្ចេញ មានការពាក់ព័ន្ធ) ។ស្នងការងទទួលផែនគ្រឿងញៀនបានអោយដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែលជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័ដែលជាតំណាងក្រុមហ៊ុនបញ្ញើអីវ៉ាន់សាខាខេត្តកំពង់ឆ្នាំងសមត្ថកិច្ច ដកហូតម៉ាសុីន computer ដែលមានភ្ជាប់លេខទូរស័ព្ទបញ្ញើឥវ៉ាន់មួយគ្រឿងនិងវិក័យប័ត្របញ្ញើឥវ៉ាន់(ឧបករណ៍ជក់គ្រឿងញៀន) ហើយបន្តធ្វើការស្រាវជ្រាវដើម្បីឈានដល់ការឃាត់ខ្លួនបក្សពួក។
ស្នងការរងទទួលផែនគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានញ្ជាក់ឲ្យដឹងទៀតថាបាកឈានដល់ការបិទបន្ទប់ស្នាក់នៅ របស់ជនសង្ស័យ ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ ភេទប្រុស អាយុ ២៦ឆ្នាំ ដែលមានលាក់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទាល់ខ្លួន ក្នុងលំនៅដ្ឋាន ចំនួន ២គីឡូកន្លះដែលស្មើនិង ២៥ កញ្ចប់។
ដែលមានទីលំនៅក្នុងភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ផងដែរថាករណីបង្ក្រាបគ្រឿងញៀនខាងនេះបានធ្វើការបង្ក្រាបកាលពីថ្ងៃទី១១សីហា២០២២នៅចំណុចផ្ទះជនសង្ស័យមួយកន្លែងដែលស្ថិតនៅក្នុង.ភូមិធ្នង់កំបុត.ឃុំក្រាំងដីមាស.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៍ធំមិនធ្លាប់មានខខាងលើនេះសមត្ថកិច្ចជំនាញបានធ្វ់ការឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀង២គីឡូកន្លះផងដែរ ៕