ភ្នំពេញ៖នារៀលទី១៨ ខែសីហា ឆ្នាំ២០២២លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររបស់រដ្ឋបាលខណ្ឌប្រជុំដោះស្រាយ និងសម្រុះសម្រួលករណីវិវាទដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៥គ្រួសារ។
លោកអភិបាលរងខណ្ឌបានឲ្យដឹងថាការប្រជុំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខាងលើ ស្ថិតនៅភូមិវាលស្បួវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកអភិបាលរងខណ្ឌបានបន្តអោយដឹងទៀតថា,ជាលទ្ធផល:ក្រោយពីបានធ្វេីការដោះស្រាយសម្រុះសម្រួលជាច្រើនលើករួចមក ភាគីទាំងអស់បានព្រមព្រៀងឯកភាពសះជានិងគ្នាដេីម្បីបញ្ចប់វិវាទចាប់ពីពេលនេះតទៅ៕