តាមការប្រកាសរបស់មជ្ឈណ្ឌលគ្រប់គ្រ្ងនិងបង្កាជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់រដ្ឋចំនួន៥០ក្នុងទឹកដីអាមេរិក។
រដ្ឋ Wyoming គឺជារដ្ឋទី៥០ ដែលបានរកឃើញករណីកើតជំងឺអុតស្វា ក្រោយពេលរដ្ឋនេះបានរកឃើញ ករណីឆ្លងម្នាក់នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២២។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះមិនឆ្លងរាលដាលខ្លាំងដូចជាកូវីដ ១៩ នោះឡើយ។
បច្ចុប្បន្នអាមេរិក គឺជាប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេបង្អស់ នៅលើពិភពលោកដោយមានករណីកើតជំងឺនេះដល់ទៅ១៥.៤៣៣នាក់។ រដ្ឋញូវយ៉កមានករណីឆ្លងច្រើនជាងគេ ដោយមានករណីកើតអុតស្វាកើនឡើងដល់ទៅ ៣០០០ពាន់ បន្ទាប់មកគឺរដ្ឋ California, Florida, Texas និង Georgia។
ក្រសួងុខាភិបាល និងទេសចរណ៍អាមេរិក បានប្រកាសថា ជំងឺអុតស្វា គឺជាស្ថានភាពអាសន្នសុខាភីបាលសាធារណៈ។ រដ្ឋាភីបាលរបស់ប្រធានាធិបតី ចូបៃឌីន បច្ចុប្បន្នកំពុងតែឡើងគម្រោងផលិតវ៉ាក់សាំង ជំងឺអុតស្វា ប្រមាណ ១,៨លានដូសចាប់ពីសប្តាហ៍នេះ៕