Breaking News

សេចក្តីជូនដំណឹង ផ្អាកបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ៥០C

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២២សីហា២០២២ រដ្ឋបាលស្រុកកំពង់លែង បានចេញសេចក្តីជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើ ដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ៥០cចាប់ពីផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ ខេត្តកំពង់ធំបានជ្រាបជាដំណឹង ។

ដោយពិនិត្យឃើញថាស្ថានភាពកម្ពស់ទឹកទន្លេឆ្នាំ២០២២ បាននឹងកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ ខេត្តកំពង់ធំត្រូវបានជនលិចនិងហូរកាត់លើផ្លូវដោយកន្លែងៗ ដែលបង្កឲ្យមានការខូចខាត ដោយអន្លើនិងកំពង់រងការខូចខាតខ្លាំង ក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តឆ្លងកាត់ទៅមកនៅ ។

 ដោយ មើលឃើញពីស្ថានភាពជាក់ស្តែងរបស់កំណាត់ផ្លូវ

៊៥០c បែបនេះអាជ្ញាធរស្រុកកំពង់លែងបានជូនដំណឹងការចរាចរណ៍បណ្ដោះអាសន្នផ្លូវលេខ ៥០cនិងដើម្បីថែរក្សាការពារកំណាត់ផ្លូវ៥០cនេះឲ្យមានសភាព ល្អប្រសើរសម្រាប់ការប្រើប្រាស់ជាបន្តទៀត និងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ ។

រដ្ឋបាលស្រុកកំពង់លែងបានធ្វើការសហការរជាមួយការិយាល័យជំនាញ សមត្ថកិច្ចរួមនិងអាជ្ញាធពាក់ព័ន្ធ សូមធ្វើការផ្អាកជាបណ្ដោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវទឹកសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើការចរាចរណ៍ទៅមកដូចធម្មតាវិញ ។

បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅថ្ងៃនេះថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមថ្ងៃទី 22 សីហា 2022 នេះទឹកទន្លេមានកម្ពស់៧.៨ម៉ែត្រ បើធៀបនិងឆ្នាំ២០២១ទឹកទន្លេមានកម្ពស់៥.១៥ម៉ែត្រ ៕

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *