ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបានជម្រុញអោយមន្ទីរទាំង២០ក្នុងខេត្តកំពង់ឆ្នាំងត្រូវពង្រឹងការងារអោយស្របតាមនិតិវិធីច្បាប់ហិរញ្ញវត្ថុនិងត្រូវកែលម្អរនិងឆ្លើយតបតាមការកាមិនរបស់អាជ្ញាធរសវនកម្មជាតិ អោយបានទាន់ពេលវេលា។
លោកជំទាវបានជម្រុញបែបនេះនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអង្គភាពទាំង២០ក្នុងខេត្តផងដែរ។
លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តថា ការអនុវត្តចំណូលចំណាយ ត្រូវបន្តប្រតិបត្តិអោយស្របតាមច្បាប់ហិរញ្ញវត្ថុបានកំណត់តាមមាតិការនីមួយៗដោយមានឯកសារគតិយុត្តិភ្ជាប់អោយគ្រប់គ្រាន់តាមជំពូក គណនី និងអនុគណនីនិងកិច្ចបញ្ជីការតាមការកំណត់របស់អភិបាលហិរញ្ញវត្ថុគ្រប់ការចំណូលចំណាយទាំងអស់របស់អង្គភាពនីមួយៗ។
លោកជំទាវ ក៏បានផ្តាំផ្ញើដល់អង្គភាពទាំង២០ត្រូវធ្វើការកែលម្អរនូវចំណុចដែលអគ្គសវនកម្មជាតិបានកាមិននិងឆ្លើយតបអោយបានទាន់ពេលវេលាទៅអគ្គសវនកម្មជាតិ៕