Breaking News

លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពតបើកហាងល្បែងស៊ីសងច្រើនប្រភេទ លោកអធិការថា មិនមែនបទល្មើសធំដុំទេ?

ខេត្តកំពត៖ បើទោះបីជាសមត្ថកិច្ចក្រុងកំពតបង្ក្រាបរួចម្ដងមកហើយកាលពីថ្មីៗនេះល្បែងស៊ីសងច្រើនប្រភេទតាមប្រព័ន្ធអ៊ីនធឺណិត,ហ្គេមចាក់បាល់,កន្ទុយលេខ,ស្នុកឃេី​ ហហ្គេមក្មេងភ្នាល់បាល់នៅ ក្នុងតារាងប៉ាល់ទះ​ ។ ល។ មកដល់ពេលនេះល្បែងភ្នាល់ស៊ីសងខុសច្បាប់ទាំងនោះ នៅតែដំណើរការដដែល។ គេមិនដឹងថា តើសមត្ថកិច្ចក្រុងកំពតគិតយ៉ាងណាចំពោះម្ចាស់ទីតាំងល្បែងស៊ីសងច្រើនប្រភេទដែលកំពុងគ្របដណ្ដប់ទៅលើស្មារតីយុវជនជាសិស្សសាលានៅក្នុងទីរួមខេត្តកំពតនោះទេ។

កាលពីថ្ងៃទី១២ ខែសីហាឆ្នាំ២០២២ សមត្ថកិច្ចក្រុងកំពតបានចុះបង្ក្រាបល្បែងស៊ីសងច្រើនប្រភេទរបស់លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជា ជីវៈខេត្តកំពត ដែលមានភរិយាគឺលោកស្រីនួន ខេម៉ាជាអ្នកមើលការខុសត្រូវចំពោះហាងល្បែងស៊ីសងទាំងអស់ នោះ។ តែគេមិនដឹងជាយ៉ាងម៉េចនោះទេបន្ទាប់ពីការបង្ក្រាបហើយធ្វើកិច្ចសន្យាត្រឹមត្រូវមកនោះ មកដល់ ពេលនេះខាងល្បែងស៊ីសងកត់កន្ទុយលេខហ្គេមផ្សេងៗទៀតដែលគ្របដណ្ដប់នៅក្នុងក្រុងកំពតក្រោមការដឹក នាំចាត់ចែងរបស់លោកអុឹង ប៉ូហេង ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពតបានចាប់ដំណើរ ការឡើងវិញហើយ។

គួរបញ្ជាក់ថា សមត្ថកិច្ចក្រុងកំពតបានចុះទៅធ្វើកិច្ចសន្យាលោកស្រីនួនខេម៉ា អំពីបញ្ហាល្បែងស្នុកឃ័រដោយមិនអនុញ្ញាតឲ្យសិស្សសាលានៅក្រុងកំពតចូលលេងនោះឡើយ។ ប៉ុន្តែគេសង្កេតឃើញថា ក្រៅពីល្បែងស្នុកឃ័រដែលទាក់ទាញការចាប់អារម្មណ៍ពីយុវជនជាសិស្សសាលានោះក៏នៅមានល្បែងស៊ីសងច្រើនប្រភេទទៀតដែលកំពុងពង្វក់ស្មារតីមនុស្សចាស់នៅខេត្តកំពតដែលមានទាំងល្បែងកត់កន្ទុយលេខនិងហ្គេមតាមអ៊ីនធឺណិតជាដើម។ គេមិនដឹងថាហេតុអ្វីបានជាសមត្ថកិច្ចក្រុងកំពតបណ្ដោយឲ្យលោក អុឹង ប៉ូហេង នឹងលោកស្រីនួនខេម៉ា ពង្រីកវិសាលភាពអុកឡុកល្បែងស៊ីសងពេញក្រុងកំពតយ៉ាងដូច្នេះទេ។ ឬមួយថាល្បែងស៊ីសងកន្ទុយលេខល្បែងភ្នាល់ហ្គេម,បាល់..របស់លោក-លោកស្រីទាំងពីរនាក់នេះសុទ្ធតែមានច្បាប់ទម្លាប់ត្រឹមត្រូវ?។

ប្រជាពលរដ្ឋក្រុងកំពតបានហៅវិធានការរបស់អាជ្ញាធរកាល ពីប៉ុន្មានថ្ងៃមុនទៅលើទីតាំងស្នុកឃ័ររបស់លោក អុឹង ប៉ូហេងនិងលោកស្រីនួនខេម៉ាគឺជាវិធានការគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ…។ ព្រោះគេកត់សម្គាល់ឃើញថា គ្រាន់តែសមត្ថកិច្ចដើរចេញមិនទាន់បាត់សើមស្នាមជើងផង ល្បែងស៊ីសងទាំងឡាយរបស់លោកស្រីនួន ខេម៉ា ជាច្រើនកន្លែងនៅក្រុងកំពតបានចាប់ដំណើរការឡើងវិញជាធម្មតា។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់យ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងករណីនេះលោក ហោ វណ្ណា អធិការនគរបាលក្រុងកំពតបានមានប្រសាសន៍ឆ្លើយតបជាមួយភ្នាក់ងារគេហទំព័រ ព័ត៌មានក្នុងស្រុកមួយដូច្នេះថា យើងខ្ញុំបានចុះអប់រំធ្វើកិច្ចសន្យា មិនអោយក្មេងៗសិស្សសាលាចូលលេងនិងត្រូវសុំច្បាប់ពីរដ្ឋបាលក្រុងកំពត។

លោកអធិការបន្ថែមថា ចំពោះវិធានការនោះយើងមិនទាន់វិធានការបង្ក្រាបនោះទេពីព្រោះវាមិនមែនជាបទល្មើសធំដុំ.? ដូច្នេះយើងបន្តអប់រំគាត់ទៀតសិន ដើម្បីអោយគាត់ទៅសុំច្បាប់។

ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្រុងកំពតស្នើសុំទៅលោកម៉ៅ ធនិន អភិបាលខេត្តកំពតមេត្តាក្រលេកមើលបញ្ហាទាំងនេះផង ពីព្រោះក្រៅពីធ្វើសិស្សគេចសាលាហើយនោះ ល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងនោះបានបង្កឲ្យមានផលលំបាកជាច្រើនដល់ប្រជាពលរដ្ឋជាពិសេសពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ដែលនិយាយឱ្យចំ បង្កឱ្យមានការណីចោរលួចចោរប្លន់នៅក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងករណីខាងលើនេះជាមួយអង្គភាពសារព័ត៌មាន អែស អរ អិន នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២នេះ មិនអាចសំការបំភ្លឺពី លោកអុឹង ប៉ូហេងប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពត បាននៅឡើយទេ។ប៉ុន្តែលោកធ្លាប់បានឆ្លើយបដិសេធចំពោះព័ត៌មានក្នុងស្រុក១ថា លោកមិនបាន បើកល្បែងស៊ីសងដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ លោក បន្តទៀតថាសូមអោយអ្នកសាព័ត៌មានរកភ័ស្តុតាង និងបញ្ជាក់ទីតាំងទៀតផង៕

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់

Leave a Reply

Your email address will not be published. Required fields are marked *