ការនាំប្រេងចេញរបស់រុស្ស៊ីកើនឡើងជាមួយតម្លៃខ្ពស់ ជួយឲ្យប្រភពចំណូលពីការលក់ប្រេងរបស់រុស្ស៊ី កើនឡើងដល់ទៅ ៣៣៧,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ គឺកើនឡើង៣៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមឯកសារពីក្រសួងសេដ្ឋកិច្ចរុស្ស៊ី ប្រាក់ចំណូលកើនឡើងពីការលក់ប្រេង ជួយដល់សេដ្ឋកិច្ចរុស្ស៊ីកាន់តែរឹងមំា ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច។
ក្រៅពីនេះ ប្រភពចំណូលទាំងនោះ នឹងជួយដល់ប្រធានាធិបតីពូទីន ធានាការផ្គត់ផ្គង់ដល់កម្លាំងយោធា។ ប៉ុន្តែការកើនឡើងនៃប្រភពចំណូលពីការលក់ប្រេង អាចបំពេញមួយចំនួន មិនអាចជួយទាំងស្រុង ដល់ផលប៉ះពាល់ពីការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។
លោក Janis Kluge មកពីមជ្ឈមណ្ឌលកិច្ចការអន្តរជាតិនិងសន្តិសុខរបស់អាល្លឺម៉ង់ បានឲ្យដឹងថា «ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្នែកជាច្រើននៅក្នុងប្រទេសរុស្ស៊ីរងផលប៉ះពាល់ខ្លាំង ក្នុងនោះមានវិស័យឧស្សាហកម្មរថយន្ត ៕