Breaking News

ប្រជាពលរដ្ឋចាប់ផ្ដើមចាកចេញពីចំការលោកខឹមវាសនាខណៈដែលអាជ្ញាធរកំណត់ពេលវេលាត្រូវម៉ោង ២៤យប់នេះ

ខេត្តសៀមរាប៖ បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហកបែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។

ខណៈពេលនេះដែរអាជ្ញាធរក៏ចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ ហើយត្រៀមនឹងអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្តផងដែរ ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *