Breaking News

បុរសជនជាតិថៃយកប្រពន្ធខ្មែរ ប្រចណ្ឌប្រពន្ធខ្លាំងពេក ទាញថ្នាំពុលប្រភេទទឹកខៀវ សម្ងំផឹកបម្រុងបញ្ចប់ជីវិត

ខេត្តប៉ៃលិន ៖ បុរសជនជាតិថៃម្នាក់ ត្រូវបានក្រុមគ្រួសារ ហៅអ្នកភូមិឱ្យជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយត្រូវបានគ្រូពេទ្យលាងក្រពះជម្រះជាតិពុលភ្លាមៗ ក្រោយពីជនរងគ្រោះឈ្លោះទាស់ទែងពាក្យសម្តីជាមួយប្រពន្ធ ពាក់ព័ន្ធនឹងរឿងរ៉ាវប្រចណ្ឌ ក៏ចូលទៅសម្ងំក្នុងបន្ទប់ លួចផឹកថ្នាំពុលប្រភេទទឹកខៀវអស់ជាច្រើន បណ្តាលឱ្យក្អួតចង្អោរបែកពពុះមាត់ លុះប្រពន្ធឃើ ញភ្លាមក៏ប្រញាប់យកទៅសង្រ្គោះតែម្តង។ ទោះបីជាយ៉ាងណា គ្រូពេទ្យឱ្យដឹងថា មានសង្ឃឹមតិចតួចបំ ផុត ខណ:ជនរងគ្រោះផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវផលិតនៅប្រទេសថៃ។

  ហេតុការណ៍ជនជាតិថៃឈ្លោះទាស់ទែងពាក្យសម្តីជាមួយប្រពន្ធ រឿងប្រចណ្ឌរហូតឈានដល់ផឹកទឹកថ្នាំពុលបញ្ចប់ជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែសី ហា ឆ្នាំ២០២២ ស្ថិតនៅផ្ទះ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ឡត អាន ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិថៃ មានប្រពន្ធ ឈ្មោះ ទុយ ឈឿន ជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ដោយយកគ្នាជាប្តីប្រពន្ធអស់រយ:ពេល២៩ឆ្នាំ មានកូនចំនួន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ រស់នៅភូមិកើតហេតុខាងលើ។ 

  ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសជនជាតិថៃខាងលើតែងឈ្លោះទាស់ទែងជាមួយប្រពន្ធជារៀងរាល់ថ្ងៃ បន្ទាប់ពីហូបស្រាស្រវឹងម្តងៗ តែងតែប្រចណ្ឌប្រពន្ធដាក់អ្នកជិតខាងជារឿយៗ ដោយពេលខ្លះ ក៏ប្រើពាក្យសម្តីមិនសមរម្យធ្វើឱ្យប្រពន្ធស្ទើរតែទាំ្រមិនបាន។ តែប្តីរូបនេះ មិនបង្កហិង្សាវាយដំដាក់ប្រពន្ធនាំឱ្យមានរបួសស្នាមនោះទេ។ 

  ប្រភពបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសជាប្តីបាននិយាយរអ៊ូរទាំដាក់ប្រពន្ធ ដែលកំពុងតែដាំបាយធ្វើម្ហូបនៅក្នុងផ្ទះជាច្រើនលើកច្រើនសារ ដោយស្រែកខ្លាំងៗ ចោទប្រកាន់ថា គាត់មានអ្នកថ្មីបម្រុងបែកបែរចេញពីខ្លួន។ តែប្រពន្ធ ក៏បានឆ្លើយតបទៅប្តីវិញទាំងសម្លេងខ្លាំងៗ ព្រោះទ្រាំមិនបាននឹងពាក្យចោទប្រកាន់ឥតមានភស្តុតាងថា គាត់គ្មានប្រុសឈ្មោលឯណាក្រៅពីប្តីនេះឡើយ ព្រោះយកគ្នាជាប្តីប្រពន្ធអស់រយ:ពេលជិត៣០ឆ្នាំទៅហើយ ថែមទាំងមានកូនចៅនឹងគ្នារហូតដល់២នាក់ផងដែរ។ លុះប្តីឈឺចិត្តនឹងប្រពន្ធស្តីបន្ទោសខ្លាំងៗ ក៏រត់ទៅពួនសម្ងំក្នុងបន្ទប់ផឹកថ្នាំពុលប៉ងអត្តឃា តតែម្តង។ 

  ចំណែកគ្រូពេទ្យ បានបង្ហើបឱ្យដឹងដែរថា ៖ ជនរងគ្រោះខាងលើ ត្រូវបានដាក់ទឹកលាងក្រពះជម្រះជាតិពុលរួចរាល់អស់ហើយ តែទោះបីជាយ៉ាងណា ក៏មានសង្ឃឹមតិចតួចបំផុត ព្រោះថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ជាថ្នាំពុលលេខ១ ផលិតនៅប្រទេសថៃ គ្រប់មនុស្សសត្វ ដែលផឹកថ្នាំពុលនេះហើយ គ្មានសង្ឃឹមរស់នោះទេ ព្រោះក្រោយពីជនរងគ្រោះផឹករួច ថ្នាំនោះនឹងជ្រាបចូលទៅកាត់សាច់ក្រពះ ពោះវៀន បណ្តាលឱ្យរលាកដំបៅ ដាច់សាច់ជាដុំៗ អាចនឹងស្លាប់ក្នុងរយ:ពេលយូរ ឬឆាប់ អាស្រ័យទៅលើការផឹកតិច ឬច្រើន ហើយឥឡូវនេះជនរងគ្រោះកំពុងដាក់ឱ្យសម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ រង់ចាំតាមដានមើលសភាពជំងឺផងដែរ៕

Check Also

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងពិធីសំណេះសំណាលជាមួយក្រុមជំនួយការផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *