ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះមានការចង្អុលបង្ហាញពីលោក សួស សុផល អនុប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានសហការជាមួយកំលាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចំបក់បានចុះប្រតិបត្តិការ បង្ក្រាបការហ៊ុំព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិ ការសាងសងរោង ខ្ទមអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្ត្រភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ ទទួលបានលទ្ធផលដូចខាងក្រោម៖
១. ទីតាំងទី១ដែលមាននិយមកា ឃ្លុំបួនជ្រុង ៤០០៣៤៩_១២៥៣៦២៥ .៤០០៤៣៧_១២៥៣៥៨៥, ៤៤០០៦៨៧_១២៥៣១៤០, ៤០០៩៤៨_១២៥៣២៨៩ ដោយដកបង្គោលរបងចំនួន១២០០ដើម លួសបន្លា ៣ ខ្សែប្រវែង៥០០ម៉ែត រុះរើកំទេចចោលនៅនឹងកន្លែង(បង្គោលរបងឈើ)។
២. ទីតាំងទី២ ដែលមាននិយាមកាឃ្លុំបួនជ្រុង ៤០០៣២៣_១២៥៣៣៨៩, ៤០០១៦៩_១២៥៣២៤៤, ៤០០៣៤៩_១២៥៣៦២៥, ៤០០៤៣៧_១២៥៣៥៨៥ ក្រុមការបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បើតាមការអះអាងរបស់ឈ្មោះ គួន ស្រីនិច ថាខ្លួនជាអ្នកចាំដីអោយឈ្មោះ ផង់ (រស់នៅភ្នំពេញ) ។
៣. ទីតាំងទី៣ ដែលមាននិយាមកាឃ្លុំបួនជ្រុង ៣៩៩៩០៦_១២៥៣៥៥៩, ៣៩៨៥៧៨_១២៥៤០៥៦, ៤០០១៥៨_១២៥៣៥៧៥, ៤០០១៣៩_១២៥៣៦៥៤ ក្រុមការងារបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតំរូវអោយរុះរើដាយខ្លួនឯង។
៤. ទីតាំងទី៤ ដែលមាននិយាមកាឃ្លុំបួនជ្រុង ៣៩៩៩៧០_១២៥៣៤៨៨, ៣៩៩៩៦២_១២៥៣៥១២, ៣៩៩៨៩២_១២៥៣៥១៦, ៣៩៩៨៩៨_១២៥៣៤៧១ ក្រុមការងារបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតំរូវអោយរុះរើដោយខ្លួនឯង តាមការអះអាងរបស់ឈ្មោះ ជា កែវ ថាខ្លួនបានចាំដីអោយឈ្មោះ អ៊ុំ ធឿន (រស់នៅខេត្តតាកែវ)។
៥. ទីតាំងទី៥ដែលមាននិយាមកាឃ្លុំបួនជ្រុង ៣៩៩៨៨១_១២៥៣៥៥៤, ៣៩៩៨៨១_១២៥៣៦២៦, ៣៩៩៧៦៦_១២៥៣៦២៤, ៣៩៩៧៩៣_១២៥៣៥៤៤ ពេលក្រុមការងារយើងទៅដល់ ក្រុមជាងបាននាំគ្នារត់អស់ ដោយមើលឃើញ ទីតាំងនេះសាងសង់ដោយគ្មានការអនុញ្ញាត ក្រុមការងារបានប្រមូលវត្ថុតាងដើម្បី កសាងសំណុំរឿងតាមនីតិវិធី។ក្រុមការងារបន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ៕ដោយ៖ សិរី នាគ