ក្រុមតាលីបង់បានប្រកាសថា នៅថ្ងៃទី ៣១ខែសីហា គឺជាថ្ងៃបុណ្យជាតិ ដោយមានការបាញ់កាំជ្រួចផ្កាភ្លើងនៅទីក្រុង ក្នុងឱកាសគម្រប់ខួប១ឆ្នាំថ្ងៃអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាន បញ្ចប់សង្គ្រាមអូសបន្លាយ២០ឆ្នាំនៅទីនោះ។
នៅយប់ថ្ងៃទី ៣០ខែសីហា ក្រុមតាលីបង់បានបាញ់កាំជ្រួចផ្កាភ្លើង នៅទីក្រុងកាប៊ុល អបអរសាទរ គម្រប់ខួបមួយឆ្នាំថ្ងៃអាមេរិកដកទាហានចេញពីទីនេះ។ ក្រុមតាលីបង់បានចាត់ទុកថ្ងៃនេះជា «ថ្ងៃសេរីភាព»។
អ្នកនាំពាក្យ ក្រុមតាលីបង់ លោក Zabihullah Mujahid បានលើកឡើងថា «កាំជ្រួចផ្កាភ្លើង ចម្រុងពណ៌ដ៏ស្រង់ស្អាត គឺដើម្បីរំលឹកដល់ថ្ងៃសេរី របស់យើង។
បើទោះបីមានរិតត្បិត និងវិបត្តិមនុស្សធម៌ ពលរដ្ឋអាហ្វហ្គានីស្ថាន បានបង្ហាញពីភាពសម្បាយរីករាយ ដែលកម្លាំងទាហានបរទេសបាចាកចេញទៅ ។ លោក Zalmai ពលរដ្ឋរស់នៅក្នុងទីក្រុងកាប៊ុលដែលគាំទ្ររដ្ឋាភិបាលតាលីបង់បានលើកឡើងថា «យើងពិតជារីករាយដែល ព្រះ អាឡស់ បានកម្ចាត់ក្រុមមិនមានសាសនាចេញពីប្រទេសជាតិ ហើយអាណាចក្រអ៊ីស្លាមបានបង្កើនឡើងវិញ៕