Breaking News

ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់​ ដកហូតសម្ភារៈមួយចំនួនខណៈកម្លាំងក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន

ភ្នំពេញ​៖​ មនុស្សប្រុសស្រីចំនួន១១នាក់​ត្រូវកម្លាំងក្រសួងមហាផ្ទៃចុះបង្ក្រាបនិងឃាត់ខ្លួនក្នុងទីតាំងបើកល្បែងស៊ីសងជាលក្ខណៈកាស៊ីណូមួយកន្លែងក្នុងបុរីញូថោនកាលពីរសៀលថ្ងៃទី៩ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចក្នុងបុរីញូថោន​ ផ្លូវ១១៣​ ភូមិទួលព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ អស់រយះពេលជិតមួយខែទៅហេីយតែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេរហូតមកដល់រសៀលថ្ងៃទី៩​ ខែកញ្ញា​នេះកម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់និងដកហូតទូហ្គេមចំនួន៤ បៀរ៣កេស ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។ 

បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិតជាបណ្តោះអាសន្នចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនិតិវិធី៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *