Breaking News

ច្រកចេញចូលតែមួយនៅសាលាខេត្តឧត្ដរមានជ័យ ធ្វើបណ្ណឆ្លងព្រំដែនយកប្រាក់លើសសៀវភៅបន្ទុកជិត១០ដង

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋសម្ដែងការហួសចិត្តចំពោះ ច្រកចេញចូលតែមួយនៅសាលាខេត្តឧត្ដរមានជ័យ បានយកប្រាក់ពួកគាត់ច្រើនលើសលុបពោលគឺទ្វេគុណ តាម រយៈការធ្វើបណ្ណព្រំដែន សំរាប់ធ្វើដំណើរចេញចូល កម្ពុជា_ថៃ តាមច្រកទ្វារអន្តរជាតិ អូរស្មាច់។

ពលរដ្ឋជាច្រើននាក់ដែលមកទទួលសេវាធ្វើបណ្ណព្រំដែននៅច្រកចេញ ចូលតែមួយសាលាខេត្តឧត្តរមានជ័យបាន រអ៊ូរទាំ លាន់មាត់គ្រប់ៗមាត់ថា មន្រ្ដីនៅច្រកចេញចូលតែមួយតម្រូវអោយបង់ប្រាក់ក្នុងសៀវភៅឆ្លងដែនមួយក្បាល រហូតដល់ មួយសែនប្រាំម៉ឺនរៀល(១៥០០០០៛) បើមិនបានដូចការទាមទារទេនោះ ត្រូវគេទុកចោលមិនដោយប្រើលេសថាធ្វើយូរមិនងាយបានប្រើប្រាស់ 

សកម្មភាពទាំងនេះក្រុមការងារយើងទទួលបានយ៉ាង ច្រើន និងជាយូមកហើយ រហូតមកដល់បច្ចុប្បន្ន នេះ ទាំងដែលក្នុងសៀវភៅបន្ទុករដ្ឋាភិបាលក៏ដូចជាក្រសួង មហាផ្ទៃ កំណត់តំលៃត្រឹមតែ២ម៉ឺនរៀលក្នុង១ក្បាលតែ ប៉ុណ្ណោះ(២០០០០៛) តែជាក់ស្តែងគ្មានពលរដ្ឋណាម្នាក់យក២ម៉ឺនរៀលទៅធ្វើបណ្ណព្រំដែនបានឡើយ។ 

ជុំវិញករណីខាងលើ លោក អាន់ សំអាត ប្រធានការិយា ល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានអោយដឹងថា លោកមិនបានដឹងរឿងខាងលើនោះទេ ហើយលោកក៏កំពុងតែត្រៀមប្រកាស ផ្លាស់ប្តូមុខតំណែងថ្មីហើយ៕

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *