Breaking News

ស្នងការខេត្តបាត់ដំបង ព្រមានពីពេលនេះតទៅ​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួ​លខុសត្រូវទាំងស្រុងចំ​ពោះថ្នាក់ដឹកនាំក្នុងករណី​ដែលមូលដ្ឋានរបស់ខ្លួនកេីត​មានករណីល្បែងស៊ីសងខុសច្បាប់និងករណីគ្រឿងញៀន

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនគរបាលខេត្តបាត់ដំបង​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពី​លទ្ធផ​លនិងកិច្ចប្រតិបត្តិការរបស់កង​កម្លាំងនគរបាលទូទាំងខេត្ត​បា​ត់​ដំបង​ ក្នុងរយៈពេល៩ខែ​ ឆ្នាំ២​០២​២ និងផ្សព្វផ្សាយសេច​ក្តីសម្រេចលេខ៦២.ស.ស.រ​.ចុះថ្ងៃទី​​១៦​ ខែ​កញ្ញា ឆ្នាំ២០២២​ របស់រាជរដ្ឋាភិបាល​ ស្តីពីការបង្កេីតក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះដែរក៏មានការអញ្ជើញចូលរួមពីលោក​ លោកស្រីជាស្នងការរង​ អនុប្រធានផែន​ លោក​នាយ​ការិយាល័យជំ​នាញចំណុះ​ស្នងការដ្ឋាន លោក​ អធិការនគរបាលក្រុង​ ស្រុក​ លោកមេ​បញ្ជាការវរសេនាតូចនគរ​បាលការពារព្រំដែនគោក​ និងនា​យ​ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តបាត់ដំបងផងដែរ។ 

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ បានសង្កត់ធ្ងន់បញ្ជាក់ហេីយបញ្ជាក់​ទៀត​ថា​ ចាប់ពីពេ​លនេះតទៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួ​ល​ខុសត្រូវទាំងស្រុងចំ​ពោះថ្នា​ក់​ដឹកនាំក្នុងករ​ណី​ដែលមូល​ដ្ឋានរបស់ខ្លួនកេីត​មានករណី​ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងករណីគ្រឿង​ញៀនខុសច្បាប់គ្រប់ប្រភេទ​ ហេីយនាយប៉ុស្តិ៍ទាំង​នោះគ្មានចំណាត់​ការលេីបញ្ហានេះ​ ៕

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *