Breaking News

ឪពុកម្ដាយចិត្តអប្រិយបោះកូនចោលក្បែរថ្លុកទឹកដែលមានរថយន្តជាច្រើនគ្រឿងបរចុះឡើង

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២  មានគេយកទារក(ក្មេងប្រុស) ទើបសម្រាលមិនទាន់កាត់ទងផ្ចិតមកផ្លុងចោល នៅម្តុំជញ្ជីងស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញនៅក្បែរថ្លុកទឹក ប៊ិសនៅត្រូវរថយន្តច្រើនគ្រឿងចេញចូលកិន តែបានឮសម្លេងទារកយំទាន់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង។  

ប្រភពបានរាយការណ៍បន្ថែមថា បន្ទាប់មកប្រជាពលរដ្ឋដែលប្រទះឃើញ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍អូរបាក់រទេះ ស្រុកកំពង់សីលាខេត្តព្រះសីហនុ ហើយព័ត៌មាននេះក៏បានឮដល់លោកឆាយ សុគន្ធដា អភិ បាលស្រុកកំពុងសិលាលោកក៏បានអន្តរាគមន៌ចាត់ចែង បញ្ជូនទារកដែលម្តាយ ឪពុកបោះបង់ចោលរូបនេះ យកទៅចងទងផ្ចិត និងពិនិត្យសុខភាពនៅមណ្ឌលសុខភាព តក្កវិទស្រុកំពង់សីលា។

 បើតាមលោកអភិបាលកំពុងសិលាស្រុកបញ្ជាក់ថា លោកកំពុងចាត់ចែងរកទឹកដោះគោ និងសម្លៀកបំពាក់ប្រគល់ដល់មណ្ឌលសុខភាពដើម្បីជួយទារកនេះជាបណ្តោះអាសន្នសិន។

 បើតាមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកកំពង់សិលាឲ្យដឹងបន្ថែមថា ទារកនេះត្រូវបានពលរដ្ឋមួយគ្រួសារសុំយកទៅចិញ្ចឹមហើយ ក្នុងនោះលោកអភិបាលស្រុកបានប្រាប់មន្ត្រីជំនាញឲ្យចាត់ចែងតាមនិតិវិធី សម្រាប់ការទទួលយកទារកទៅចិញ្ចឹមនេះ៕

 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *