Breaking News

Breaking News: លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាលត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជាស្នងការរងទទួលផែនព្រហ្មទណ្ឌ

កណ្តាល៖ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជាស្នងការងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ។ នេះបើតាមប្រកាសដែល អែស អរ អិន ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

គួរជម្រាបជូនថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សរុបចំនួន២៧រូប។

គួរបញ្ជាក់បន្ថែមទៀតថា ក្នុងប្រកាសនោះ បានឲ្យដឹងថា មានមន្ដ្រីនគរបាលចំនួន១៨រូប ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង។ ដោយឡែក ចំនួន៩រូប ត្រូវបានតម្លើងឋានន្ដរស័ក្ដិ។

សូមអានខ្លឹមសារទាំងស្រុងនៃប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដូចខាងក្រោម៖

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *