Breaking News

អ៊ីរ៉ង់៖ ក្នុងរយៈពេល ២នាទីគឺមានមនុស្សម្នាក់ស្លាប់ដោយកូវីដ ១៩

ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ ដែលក្រសួងសុខាភិបាលអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី ៩ខែសីហា គឺមានដល់ទៅ៥៨៨នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ១៩ ។

បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ នៅថ្ងៃទី ៩ខែសីហា បានឲ្យដឹងថា ក្នុងរយៈពេល ២នាទី គឺមានមនុស្សម្នាក់ស្លាប់ដោយកូវីដ ១៩ ។ ក្នុងពេលនេះប្រទេសអ៊ីរ៉ង់កំពុងតែខិតខំប្រយុទ្ធប្រឆាំង ជាមួយវីរុសបម្លែងខ្លួនថ្មីដែលតា ក្នុងរលកកូវិដ ១៩ ឆ្លងក្នុងសហគមន៍លើកទី ៥ ។

មន្ត្រីសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ នៅក្នុងប្រទេស អ៊ីរ៉ង់ បានកើនឡើងដល់ទៅ ៩៤.៦០៣នាក់ ។ 

ក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកស្លាប់ ៥៨៨នាក់ ហើយនៅថ្ងៃទី ៨ខែសីហាមានអ្នកស្លាប់៥៤២នាក់ ។ អ្នកស្លាប់ដោយកូវីដ ១៩ នៅអ៊ីរ៉ង់ កើនឡើងខ្ពស់ជាង ៥០០នាក់រយៈពេល ២ថ្ងៃជាប់គ្នា ។

អ៊ីរ៉ងបានប្រឈមនិងការឆ្លងកូវីដ ១៩ លើកទី៥ ដោយមានករណីឆ្លងខ្ពស់ជាមួយនឹងកូវីដ ១៩ បម្លែងខ្លួនថ្មីដែលតា ។ ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៩ខែសីហា មានដល់ទៅជាង ៤ម៉ឺននាក់(មានន័យថារាល់ពេល ២វិនាទីមានអ្នកម្នាក់)។  អ្នកឆ្លងកូវីដ ១៩ សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ ជាង ៤,១លាននាក់ហើយ ៕SRN

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *