Breaking News

អភិបាលស្រុកអង្គស្នួល អញ្ជើញជាអធិបតីក្នុងពិធីសំណាលសំណាលជាមួយគ្រួសារអតីតយុទ្ធជន ដែលជួបការខ្វះខាត

កណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល អញ្ជើញជាអធិបតីក្នុងពិធីសំណាលសំណាលជាមួយគ្រួសារអតីតយុទ្ធជន ដែលជួបការខ្វះខាតក្នុងស្រុក ។

ក្នុងឱកាសនោះ លោក ខុន សេរីរដ្ឋា បានថ្លែងថា សមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកអង្គស្នួលបានជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតជួបការលំបាកនៅតាមបណ្តាឃុំទាំង១០របស់ស្រុក ដោយបានគោរពថ្លែងនូវការដឹងគុណជូនដល់អតីតយុទ្ធជន ក៏ដូចជាគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាង ហ៊ានពលីជិវិតក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជន នាំមកនូវសុខសន្តិភាព និងកាអភិឌ្ឍ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានបន្តទៀតថា យើងខ្ញុំទាំងអស់គ្នា នឹងនៅចង់ចាំនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបាននេះ រក្សាទុកក្នុងក្រអៅបេះដូង ព្រមទាំងបន្តអប់រំក្រើនរំលឹកដល់ប្អូនៗ កូនៗ ក្មួយៗជំនាន់ក្រោយ អោយបានយល់ បានដឹង ចូលរួមថែរក្សា និងបានបន្តការចងចាំគ្រប់ៗជំនាន់ ។

ជាមួយគ្នានោះ លោក ខុន សេរីរដ្ឋា ក៏សូមជូនពររីករាយក្នុងគ្រប់ក្រុមគ្រួសារ និងសូមអោយការធ្វើដំណើរទីជិតទីឆ្ងាយនាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសុខសុវត្ថិភាព៕ ដោយ៖ សិរី នាគ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង!

Leave a Reply

Your email address will not be published. Required fields are marked *