Breaking News

តំណាងលោក ហុង រ៉ា ប្រធានយុវជនស្រលាញ់សន្តិភាពស្រុកកំពង់សីលា នាំយកសម្ភារមួយចំនួនទៅជូន​លោកតា នឹងលោយាយដែលមានជីវភាពខ្វះខាត

ខេត្តព្រះសីហនុ៖  នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោកនួន សុខុម សមាជិកយុវជនស្រលាញ់សន្តិភាព តំណាងអោយលោកហុង រ៉ា ប្រធានយុវជនស្រលាញ់សន្តិភាពស្រុកកំពង់សីលា បានដឹកនាំសមាជិក សមាជិកា នាំយកសម្ភារមួយចំនួនទៅជូន​លោកតា ឃឹន សាវ៉ា អាយុ៨៦ឆ្នាំ នឹងលោយាយ ប៊ុន នាង អាយុ ៧៦ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាតជាខ្លាំង។ ដែលស្ថិតនៅចំនុច(ចាន់ក្រហម) ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

លោកនួន សុខុម សមាជិកយុវជនស្រលាញ់សន្តិភាព បានអោយដឹងថាសម្ភារដែលប្រគល់ជូនលោកតាលោកយាយនាពេលនេះរួមមាន ៖ អង្ករចំនួន២៥kg ទឹកត្រីមួយយួរ ទឹកស៊ីអៀវ០១យួរ ត្រីខកំប៉ុង០១យួរ និងមី០១កេះ ។

លោកបញ្ជាក់ថាអំណោយទាំងនេះ មានការចូលរួមឧបត្ថម្ភមានដូចខាងក្រោម៖

១.លោក ដឹក ហ៊ួ  ១០០,០០០ រៀល

២.លោក ហុង រ៉ា​ ៨០,០០០ រៀល

៣.លោក នួន សុខុម ៤០,០០០ រៀល

 ៤.លោក សូវ ចាន់ថន ៣០,០០០ រៀល

លោកបន្តទៀតថានេះមិនមែនជាលើកទីមួយនោះទេដែលលោកប្រធានយុវជនស្រលាញ់សន្តិភាពស្រុកកំពង់សីលាបានផ្តាល់អំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៕ ដោយ៖ សូវ ចាន់ថន

 

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *