Breaking News

រថយន្ត lexus 570 ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 បុករ៉ឺម៉កម៉ូតូស្លាប់២នាក់នៅស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ៖ បុរស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅ នឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារ តែរថយន្តម៉ាក lexus 570 បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត។ នៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ)ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយ ឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅ នឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើត ហេតុ) ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២- AQ 2225 ហើយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះបានកើត ឡើងរវាងម៉ូតូនិងរថយន្ត ដែលបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូង។លុះមកដល់កន្លែង កើតហេតុ រ៉ឺម៉កបានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឲ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើងបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើករថយន្តវិញបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាង លើបានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតធ្ងន់ ចំណែករថយន្តវិញគឺខូចកម្រិតខ្លាំងដូចគ្នា ហើយចំពោះមូលហេតុ គឺបត់ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញា ក្រែកជាបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត៕

 

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *