Breaking News

រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ(លីវតាន)ត្រូវអគ្គិភ័យឆាបឆេះបណ្តាលឲ្យរងខូចខាត

កំពង់ស្ពឺ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងយីហោ(លីវតាន)ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងបណ្តាលឲ្យរងការខូចខាតនិងសម្ភារះ។ ហេតុការណ៍នេះបង្កឲ្យមានកាលភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុមានកម្មករឃើញមានផ្សែងហុយចេញពីប៉ារ៉ែតភ្លើង ព្រមទាំងភ្ញាក់ផ្អើលដល់កម្មករដទៃទៀតបាននាំគ្នារត់ចេញពីអគារដែលឆេះនោះ។

ប្រភពដដែលបានបន្តថាអគ្គិភ័យនេះបង្កឲ្យមានការខូចខាតដូចជា៖អាគារមួយខ្នង ទំហំ៩៥មx៥៤ម ធ្វើអំពីដែកប្រក់សង្គ័សីឆេះម៉ាស៊ីនដេចំនួន៣០០គ្រឿងនិងឆេះសម្ភារះជាច្រើនទៀត មិនទាន់ដឹងចំនួនច្បាស់។ចំពោះករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿងទើបរលត់អស់៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *