Breaking News

អាមេរិក៖ មនុស្សរាប់រយនាក់អាចស្លាប់ដោយសារព្យុះ Ian

ប្រភពព័ត៌មានជាច្រើនបានបង្ហាញពីក្តីបារម្ភថាអាចនឹងមានមនុស្សរាប់រយនាក់ស្លាប់ ដោយសារតែព្យុះកំណាច Ian វាយប្រហាររដ្ឋផ្លរីដា អាមេរិក នាយប់ថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ខែកញ្ញា (ពេលវេលាអាមេរិក)។

សារព័ត៌មាន Sputnik News បានផ្សាយថា នៅពេលនេះក្រុមមន្ត្រីជំនាញកំពុងតែវាយតម្លៃពីការខូចខាតទ្រព្យសម្បត្តិដោយខ្យល់ព្យុះនៅក្នុងរដ្ឋ ផ្លរីដា។ ប៉ុន្តែការវាយតម្លៃមានភាពយឺតយ៉ាវដោយសារតែទឹកជំនន់ទ្រង់ទ្រាយធំ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។
មានប្រសាសន៍នៅថ្ងៃទី ២៩ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះអាសន្ន (FEMA) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចាត់ទុកព្យុះIan គឺជាគ្រោះអាសន្នទ្រង់ទ្រាយធំ ដោយបានបញ្ជាក់ថា នេះគឺជាខ្យល់ព្យុះដែលបានសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររដ្ឋផ្លរីដា ។
ប្រធានាធិបតីបៃឌិនបញ្ជាក់ថា មកទល់ពេលនេះនៅមិនទាន់អាចបញ្ជាក់ឱ្យបានច្បាប់ពីចំនួនអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិដោយសារតែព្យុះកំណាចខាងលើនេះនៅឡើយទេ។ ជាមួយគ្នានេះដែរ លោក Carmine Marceno មន្ត្រីក្នុងរដ្ឋផ្លរីដា បានសន្និដ្ឋានថា អាចនឹងមានមនុស្សដល់ទៅរាប់រយនាក់ស្លាប់ដោយសារតែខ្យល់ព្យុះ ទឹកជំនន់៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *