ខេត្តកំពង់ស្ពឺ៖ មេបញ្ជាការរង កងរាជអាវុធហត្ថម្នាក់កំពុងស្វះស្វែងពឹងពាក់អ្នកស្និទ្ធនឹងមន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីស្នើសុំដោះលែងម្តាយបង្កើតរបស់ខ្លួនដែលកំពុងជាប់ឃុំក្នុងពន្ធធានាគារខេត្តឲ្យនៅក្រៅឃុំដែលជាប់ចោទពីបទបើកល្បែងស៊ីសងខុសច្បាប់។
តាមប្រភពពីមន្ត្រីនគរបាល បានបង្ហើបឲ្យដឹងថា ស្ត្រីឈ្មោះ ហាវ សុវណ្ណ (ហៅយាយ ស) អាយុ៥៦ឆ្នាំ មានទីលំនៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកល្បែងស៉ីសងដុះស្លែរនៅតំបន់ផ្សារជាំ ត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបកាលពីពេលកន្លងទៅថ្មីៗនេះ។
ប្រភពបានបន្តទៀតថា ក្រោយពេលបង្ក្រាបសមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។
គួររំលឹកថា នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាលបានបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ផ្ទះស្ត្រីឈ្មោះ ហាវ សុវណ្ណ (ហៅយាយស) នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាម្តាយបង្កើតរវស់លោកស័ក្តិ៣ មេបញ្ជាការងប៉េអឹមស្រុកឱរ៉ាល់ និងបក្ខពួក០២នាក់ទៀត ១-ឈ្មោះប៊ុត គឹមសាង ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់។ និង២-ឈ្មោះ ប៉េង ចន្ថា ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅចាំដីភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតម៉ូតូចំនួន០៣គ្រឿង, បៀរចំនួន ៣១ហ៊ូ, ឆ្នោតកោសចំនួន ២ដុំ លុយព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្ន ស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ ស អតីតមេឈ្មួញរកស៊ីឈើ កំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ខណៈកូនបង្កើតរបស់មេបនល្បែងរូបនេះ មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកឱរ៉ាល់កំពុងស្វះ ស្វែងរកមនុស្សដែលស្និទ្ធជាមួយមន្ត្រីតុលាការនិងផ្កាយ ៣ម្នាក់ទៀត ដើម្បីរត់ការស្នើសុំដោះលែងនៅក្រៅឃុំ៕