(ភ្នំពេញ)៖ យោងតាមដីកាសម្រេចលេខៈ៣៩៨(ឋ)ដ.រចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវគំរោងលំនៅដ្ឋានមាស((Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជ ធានីភ្នំពេញ ដែលមានម្ចាស់គំរោងឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី (កូនបង្កើត) ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីកុំឲ្យលក់ ផ្ទេរកម្មសិទ្ធិ ឲ្យទៅជនទី០៣ ឬកែឆ្នៃ ដែលនាំឲ្យបាត់បង់ស្ថានភាពក្នុងគោលបំណងការពារប្រយោជន៍ស្របច្បាប់និងជៀសវាងកាតខាតបង់ប្រយោជន៍របស់ម្ចាស់បំណុល ហើយត្រូវរងចាំសេចក្ដីសម្រេចរបស់តុលាការសិន។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី បានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះល្វែងចំនួន០៣ល្វែងជាមួយម្ចាស់បំណុល មានទីតាំងស្ថិត នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមានបានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះវិឡាទោល១ផ្ទះទៀត។សរុបទាំងប្រាក់ទំាងអស់ចំនួន១៣៤,២៨៩$(មួយសែនបីម៉ឺន បួនពាន់ពីររយ ប៉ែតសិបប្រាំបួនដុល្លារ)។
ក្រោយពីបានចូលសាងសង់ស្ទើរសម្រេចបានមួយរយភាគរយ ហើយប្រាក់ដែលឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមានបានទូទាត់មកឲ្យម្ចាស់បំណុលបានត្រឹមតែ៧៧,០០០$(ប្រាំពីរម៉ឺនប្រាំពីរពាន់ដុល្លារ) តែប៉ុណ្ណោះហើយចំនួនប្រាក់ដែលនៅសល់ម្ចាស់ បំណុល បានសាងសង់ជាបន្តបន្ទាប់សរុបអស់ ៥៧,២៨៩$(ប្រាំម៉ឺន ប្រាំពីរពាន់ ពីររយ ប៉ែតសិបប្រាំ បួនដុល្លារ)ដែលឈ្មោះសេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ពុំបានទូរទាត់មកឲ្យម្ចាស់បំណុលឡើយ ។
សូមបញ្ជាក់ថា៖កន្លងមកម្ចាស់បំណុលក៏ធ្លាប់បានពឹង ពាក់មេធាវីដើម្បីជូនដំណឹងស្ដីពីការទូរទាត់ប្រាក់ដែលនៅសេសសល់ដែរនៅតែមិនព្រមចូលខ្លួនមកទូរទាត់ប្រាក់ថ្លៃសាងសង់ហើយឈ្មោះ សេង ណារី និង ឈ្មោះ ស៊ុន ជាមាន ជាម្ចាស់គំរោងលំនៅដ្ឋានមាស(Gold Villa) តែងតែព្យាយាមគេចវេសមិនចូលខ្លួនមកអនុវត្តកាតព្វកិច្ចឡើយ។ ក្រោយឃើញសញ្ញាទុច្ចរិតធ្វើឲ្យប៉ះ ពាល់សេដ្ឋកិច្ច និង ខួចប្រជយោជន៍ដល់ម្ចាស់បំណុលយ៉ាងធ្ងន់ធ្ងរជាពិសេសគ្មានប្រាក់បើកឲ្យកូងជាង ថ្លៃទិញសម្ភារៈគ្រឿងសំណង់ផ្សេងៗផងនោះ ទើបម្ចាស់ បំណុលសម្រេចដាក់ពាក្យស្នើសុំទៅតុលាការដើម្បីសម្រេចរឹបអូសរក្សាការពារជាបណ្ដោះអាសន្ន។
ក្នុងសំណុំរឿងនេះមហាជនជាច្រើនបានដាក់ការ សង្ស័យថា តើគំរោងលំនៅដ្ឋានមាស(Gold Villa) ផ្ទះល្វែង ឬផ្ទះវីឡា របស់ឈ្មោះសេង ណារី និង ឈ្មោះ ស៊ុន ជាមាន (កូនបង្កើត)បានស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងស្ថាប័នពាក់ព័ន្ធដែរឬទេ?
ទោះបីយ៉ាងណាបច្ចុប្បន្ននេះទីតាំងទាំង០៤ខាងលើត្រូវបានតុលាការសម្រេចរឹបអូសរក្សាទុកជាបណ្ដោះអាសន្ន ហើយជាការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណៈជននិងអតិថិជនមុននឹងទិញផ្ទះល្វែងឬផ្ទះវិឡាស្នាក់នៅ ជាពិសេសផ្ទះនិងដីស្ថិតក្នុងទីតាំងខាង លើត្រូវសិក្សាពិចារណាសម្រេចចិត្តឲ្យបានច្បាស់លាស់ជៀសវាងចំណាយលុយទិញហើយពាក់ព័ន្ធប៉ះទ្រព្យដែលត្រូវបានកំពុងជាប់ប្ដឹងនៅតុលាការឬត្រូវបានតុលាការរឹបអូសធ្វើឲ្យខាតពេលវេលា បាត់បង់សេដ្ឋកិច្ច និងខាតទាំងមាសប្រាក់ជាដើម៕SRN