ភ្នំពេញ៖ រថយន្តដឹកខ្សាច់ដាច់ហ្រ្វាំងបោលបុកចូលផ្ទះលោកមេធាវីបង្កឲ្យមានការភិតភ័យនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកលោកមេធាវីបានអង្គុយលេងនៅមុខផ្ទះ មួយសន្ទុះគាត់ក៏បានចូលទៅក្នុងផ្ទះវិញ ស្រាប់តែមានរថយន្តបែនដឹកដីចង្កូតស្តាំពាក់ស្លាកលេខចង្កូតស្តាំPP-3365បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់បានបួងចង្កូតបុកចូលផ្ទះលោកមេធាវីនិងរថយន្តឡង់គ្រីស័រដែលចតនៅមុខផ្ទះបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំហើយរថយន្តបែនដឹកខ្សាច់ខាងលើបានរអិលថយក្រោយបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តុិនគរបាលរដ្ឋបាលសង្កាត់ទូលទំពូង២សហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ខណ្ឌចំការមនបានចុះមកធ្វើកាវាស់វែងដោយខាងភាគីក្រុមលោកមេធាវីទាសំណង១៥០០០ដុល្លាអាមេរិច តែខាងភាគីរថយន្តបង្កគ្មានលទ្ធភាពសងទើបប្រគល់ឲ្យសមត្ថកិច្ចំនាញចរាចរណ៍ខណ្ឌចំការមនចាត់ការតាមនិតិវិធី៕SRN