Breaking News

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង

ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី០១ ខែតុលាឆ្នាំ ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាម ជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំ ទ្រា ស្រុកស្ទោង ក្នុងខេត្តកំពង់ធំដែលក្នុងប៉ុន្មានថ្ងៃមកនេះបានរងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង ។

ក្នុងដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យស្ថានភាពទឹកជំនន់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធចំពោះបង ប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ។ ទោះជាទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរក៏សម្តេច ទាំងពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។

សូមបញ្ជាក់ថា នាប៉ុន្មានថ្ងៃមកនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ និងជាពិសេស គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកស្ទោង ដោយមានការយកចិត្តទុកដាក់ពី លោក សាយ គឹមឡម អភិបាលស្រុក បានផ្តួចផ្តើមកៀរគរមូលធនពីមជ្ឈដ្ឋាននានាជួយផ្តល់ជាជំនួយសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះបំផុតបានសរុបចំនួន ១១៣២ គ្រួសារ។ ក្នុងនោះដែរ  លោកក៏បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោងនិងអាជ្ញាធរខេត្តកំពង់ធំបន្តសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងដំណាក់ កាលទឹកកំពុងស្រកទៅវិញនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកស្ទោងនឹងធ្វើការចែក ជំនួយដល់៥០០ គ្រួសារ បន្ថែមទៀតដែលជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះមានមី១កេសតូច អង្ករ ២៥គក ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកសុទ្ធ១កេសនៅថ្ងៃទី2 ខែតុលា  ឆ្នាំ2022នេះ នៅសាលាស្រុកស្ទោង។

     ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ពីការសន្និដ្ឋានសភាពការណ៍ថាស្ថានភាពគ្រោះពីជំនន់ទឹក ភ្លៀងនាពេលនេះគឺបានធូស្រាលជាបណ្តើៗ ហើយចំពោះការខូចខាតក៏មិនមានទំហំធំធេងនោះទេ ។

បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *