Breaking News

អភិបាលខេត្តប៉ៃលិន ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ប៉ៃលិន៖  រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប៉ៃលិន មានការចូលរួម កំលាំង យុវជនកាកបាទក្រហមខេត្ត និង សហភាពសហព័ន្ធយុវជន ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នាឳកាសនោះ លោកជំទាវអភិបាលខេត្ត ធ្វើការអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយត្នចំពោះកូនៗតូច និងសត្វល្អិត និងសត្វអសិរពិសនានាដែលអាចបង្ករគ្រោះដល់អាយុជីវិតបាន ។

ជាមួយគ្នានេះដែរលោកជំទាវ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ខ្លាំងចំនួន.២២ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន គ្រឿង ឧបភោគ បរិភោគ កៅស៊ូតង់សម្ភារះប្រើប្រាស់ និង ថរិកាមួយចំនួន ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *