ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។
ក្នុងជំនួបនេះ សមភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានឯកភាពគ្នាអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរសម្រាប់ពេលអនាគត់៕