បាត់ដំបង៖ មានកិត្តិយសសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ ឲ្យ បានជ្រាបថា ៖ ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពុងជន់ឡើងជាហេតុបណ្ដាលឱ្យលិចលង់នៅ តាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ មិនអាចទ្រនឹង ទម្ងន់របស់រថយន្តធុនធ្ងន់បានទេ ។
ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន ។
រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកសី នាងកញ្ញា ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ និងសាធារណជនទាំងអស់ នឹងចូលរួមសហការ អនុវត្តកុំបីខាន៕