Breaking News

សំយ៉ាបបេតុងការដ្ឋានអាគារដែលកំពុងសាងសង់បាក់សង្កត់លើបុរសកម្មករសំណង់ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ខណ:ពេលកំពុងតែឈររៀបឥដ្ឋ

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ខណៈកំពុងរៀបឥដ្ឋ ត្រូវបានសំយ៉ាបបេតុងបាក់មកលើជន្ទាសង្កត់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ។ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង០ព្រឹកថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២២នៅចំណុចផ្ទះ លេខអា២៥អា នៃអាគារ one park នៅតំបន់បឹងកក់ តាមបណ្ដោយផ្លូវលេខ៥៦៦ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែរៀបឥដ្ឋ នៅលើជន្ទា ខណៈកំពុងតែរៀប ស្រាប់តែលឺសម្លេងបាក់សំយ៉ាបបេតុងធ្លាក់មកលើជន្ទាបណ្តាលឲ្យសង្កត់ត្រូវជនរងគ្រោះរងរបួសក្បាលនិងជើងធ្ងន់ធ្ងរ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញនិងអាជ្ញាធរសង្កាត់ស្រះចក បានចុះដល់ទីតាំងកើតហេតុនិងធ្វើកំណត់ហេតុ ។ បើតាមសម្តីមន្ត្រីនៃអាជ្ញាធរសង្កាត់បានឲ្យដឹងផងដែរថា ទីតាំងនេះមិនបានសុំការអនុញ្ញាតការសាងសង់ពីមន្ត្រីអាជ្ញាធរឡើយ កន្លងមកអាជ្ញាធរក៏បានចុះមកផ្អាកការដ្ឋាននេះម្ដងមកហើយដែរ ប៉ុន្តែទីតាំងការដ្ឋាននេះនៅតែបន្តការសាងសង់រហូតដល់ពេលកើតហេតុ។

បច្ចុប្បន្នទីតាំងការដ្ឋានខាងលើនេះត្រូវបានអាជ្ញាធរធ្វើការផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *