Breaking News

អភិបាលស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ បុគ្គលិកអនាម័យនៅមន្ទីរពេទ្យបង្អែកស្ទោង

នៅព្រឹកថ្ងៃទី13 ខែតុលា ឆ្នាំ២០២២លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ បុគ្គលិកអនាម័យដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្ទោង ចំនួន07នាក់ ។

ថ្លែងនៅក្នុងឱកាសដ៏វិសេវិសាលនេះ លោក អភិបាលស្រុកបាន ណែនាំបន្ថែមទៀត ដល់បុគ្គលិកអនាម័យគ្រប់រូបត្រូវ អនុវត្តកិច្ចការរបស់ខ្លួនដោយ ការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ដល់ អនាម័យទូទៅ និងអនាម័យនៅក្នុងមន្ទីពេទ្យបង្អែកនេះឲ្យបានល្អប្រសើរព្រោះវាជាចំណែកមួយនៃការលើកកម្ពស់បរិស្ថាន និងកាត់បន្ថយជម្ងឺដង្កាត់ផ្សេងៗផងដែរ។

ទាំងនេះ ស ឲ្យឃើញនូវ ការយកចិត្តទុក្ខដាក់ របស់ថ្នាក់ដឹកនាំស្រុកស្ទោងជាមួយមន្ត្រីរាជការក្រោមឱវាទគ្រប់ស្ថាប័ន ដែលជាសេនាធិកានិងជាសរសៃឈាមរបស់រដ្ឋបាលស្រុកក៏ដូចជារាជការផងដែរ ដែលបានខិតខំបំពេញកិច្ចការរបស់ខ្លួនតាមវិជ្ជជីវៈ និងទទួលខុសត្រូវបំផុត។ 

បន្ថែមលើសពីនេះទៀត លោក សាយ  គឹមឡម បាន ជម្រុញដល់បុគ្គលិកសុខាភិបាលទាំងនៅមន្ទីពរទ្យបង្អែកនិងតាមមណ្ឌលសុខភាព ត្រូវទម្លាក់ចោលឬផ្លាស់ប្តូរឥរិយាបថ អវិជ្ជមានមួយចំនួនកន្លងមក ហើយពង្រឹងរបៀបរបបការងារ និងវិជ្ជាជីវៈឡើងវិញថែមទៀតដើម្បី ប្រសិទ្ធភាពការងារ និងការជឿទុកចិត្តពីអ្នកជម្ងឺនិងអ្នកទទួលសេវាទាំងអស់ ព្រមទាំងមជ្ឈដ្ឋានទូទៅ។ 

គួរបញ្ជាក់ផងដែថា បង ប្អូន បុគ្គលិអនាម័យទាំង07នាក់ខាងលើម្នាក់ៗទទួលបាននូវ អង្ករមួយបេ។មី1កេស ទឹកសុទ្ធវីតសល់1កេស  ទឹកត្រី1យូរ ទឹកស៊ីអីវ1យួរ។ និងត្រីខ 1យួរ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *