Breaking News

រថយន្តបែនដឹកដី បែកកង់ក្រឡាប់វិសចូលប្រឡាយ

ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿងបែកកង់មុខក្រឡាប់ទាំងព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តបែនដឹកដីព៍ណសមួយគ្រឿងគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងព្រូរថយន្តម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដឹកដីពេញលើរថយន្តបើកបរក្នុងល្បឿនលឿនបណ្តាលឲ្យបែកកង់ក្រឡាប់បោកខ្ទប់ជាមួយនិងឃឿនថ្មក្បែរប្រឡាយ ហើយរថយន្តបងកំពិតដំបូលនិងបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ សំណាងណាស់អ្នកបើកបរនិងព្រូរថយន្តគេចផុតពីគ្រោះថ្នាក់។

ក្រោយពេលកើតហេតុថៅកែក្រុមហ៊ុនរថយន្តដឹកដីខាងលើបានហៅរថយន្តស្ទូចចំនួន២គ្រឿងដើម្បីស្ទូចយករថយន្តខាងលើនេះទៅជួសជុលដោយខ្លួនឯង៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *