Breaking News

បុរសម្នាក់បើករថយន្តម៉ាកជីណា ទៅបុករបាំងថ្មដាក់ពុចែកផ្លូវពេញទំហឹងបណ្តាលអោយរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកជីណាមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកក្បាលថ្មចែកផ្លូវបណ្ដាលឲ្យបាក់មួយកង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី ១៥ខែតុលាឆ្នាំ ២០២២​ ស្ថិតនៅតាមផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាថ្មក្បាលថ្មចែកផ្លូវដែលត្រូវរថយន្តបុកនោះគឺបានវៀចតាំងតែពីព្រឹកមកម្លេះមិនមែននៅចំកណ្ដាលនោះទេ ហេីយមិនឃេីញអជ្ញាធរមកដំរង់ទុកដូចដើមវិញ  លុះមកដល់ម៉ោងកើតហេតុខាងលើគេឃើញបុរសម្នាក់អាយុប្រហែលជាង ៥០ឆ្នាំបានបើករថយន្តម៉ាកជីណាពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ  1R-0716  ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេក៏រេចង្កូតជ្រុលទៅបុកក្បាលថ្មចែកផ្លូវបណ្ដាលឲ្យខ្ទាតប្រហែលជាង៣ម៉ែត្រនិងរថយន្តរបស់គាត់បានបាក់កង់ផ្នែកខាងឆ្វេងរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ​  សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពបន្តពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងទៀតថា​ដោយរូបគាត់ឃើញ ក្បាកថ្មចែកផ្លូវនេះមិនមែននៅត្រង់ទេគឺបានវៀចឃ្លាតមកផ្លូវរថយន្ត​  ហើយពេលដែលគាត់បានបើកមកដល់ចំណុចកើតហេតុ​  គាត់ថាមើលមិនឃើញដោយសារតែងងឹតពេកទើបជ្រុលទៅបុកតែម្ដងទៅ។

ក្រោយពេលកើតហេត្តសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងក៏បានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញយកទៅធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *