ភ្នំពេញ៖ ស្រីស្អាតម្នាក់បានសន្យានៅក្នុងវីដេអូរបស់ខ្លួនថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើមិនសងប្រាក់គ្រប់ចំនួនទៅម្ចាស់បំណុល នាងបានខ្ចីលុយគេចំនួន 28.000 ដុល្លារប៉ុន្តែចាប់ពីថ្ងៃទី 24 ខែសីហារហូតដល់ពេលនេះគឺមិនអាចទាក់ទងនាងបានឡើយ។
នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេល៣៩វិនាទី កូន បំណុលរូបនេះនិយាយថា នាងខ្ញុំឈ្មោះ ឃ្លឿ សាមីន អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតនៅឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានខ្ចីប្រាក់ពីឈ្មោះ ងឿន ច័ន្ទថន ភេទស្រី ដែលមាន Facebook Ah Ry Loveចំនួន២៨ ០០០ដុល្លារដោយក្នុង១ថ្ងៃត្រូវសងគាត់ ៥៥០ដុល្លារ។ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២២ រហូតដល់គ្រប់ចំនួន។ បើសិនជាខ្ញុំមិនព្រមសងឬគេចវេស គាត់(ម្ចាស់បំណុល)អាចផុសវីដេអូបានហើយបើខ្ញុំមិនសងលុយគាត់គ្រប់ចំនួន ខ្ញុំព្រមទទួល ខុសត្រូវចំពោះមុខច្បាប់គ្រប់បែបយ៉ាង។
កិច្ចសន្យាខ្ចីលុយកាក់ដែលមានទាំងការថតវីដេអូឃ្លីប នេះបានធ្វើឡើងនៅថ្ងៃទី២០ ខែ សីហាឆ្នាំ ២០២២ ដោយកូនបំណុលគឺនាង ឃ្លឿ សាមីន គោរពការសន្យាដោយសងទៅម្ចាស់បំណុលឈ្មោះងឿន ច័ន្ទថន បានក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់មកក៏បាត់ដំណឹងឈឹងដែលមិនអាចទាក់ទងតាមទូរស័ព្ទនិងបណ្ដាញសង្គម facebook បានឡើយ។ ម្ចាស់បំណុលឈ្មោះងឿន ច័ន្ទថន ភេទស្រី ដែលមាន Facebook Ah Ry Love បានព្យាយាមទាក់ទងទៅនាង ឃ្លឿ សាមីនតាម រយៈទូរស័ព្ទលេខ 0976666146 និងលេខ0882494622 ប៉ុន្តែមិនអាចទាក់ទងបាននោះឡើយ។
ម្ចាស់បំណុលឈ្មោះងឿន ច័ន្ទថន ភេទស្រី ដែលមាន Facebook Ah Ry Loveបានអំពាវនាវទៅកូន បំណុលគឺនាង ឃ្លឿ សាមីន ឲ្យចូលខ្លួនមកដោះស្រាយបញ្ហាជំពាក់ប្រាក់នេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ បើមិនដូច្នោះ ទេនឹងត្រូវចាត់វិធានការតាម ច្បាប់ដូចដែលកូនបំណុលបានសន្យានៅក្នុងវីដេអូឃ្លីប នោះ។ ម្យ៉ាងទៀតប្រសិនបើសាធារណៈជនបានប្រទះ ឃើញនាង ឃ្លឿ សាមីន ដូចក្នុងរូបថតខាងលើសូមផ្ដល់ព័ត៌មានតាមរយៈទូរសព្ទលេខ 069 988 990 ឬ097 955 1168 នឹងមានជូនសាគុណនិងអរគុណទុកជាមុន៕
សូមស្តាប់ពាក្យសម្តីខាងក្រោម៖