ភ្នំពេញ៖ នារីជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះ ហេតុការណ៍នេះបង្ករមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០ព្រឹកថ្ងៃទី ១៩ខែតុលាឆ្នាំ ២០២២ សស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។
នារីជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អុន មិនា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ និងមានស្រុកកំណើត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ឃន ស្រីម៉ុម អាយុ២០ឆ្នាំមុរបរលក់ដូរ ស្នាក់ភូមិកេីតហេតុខាងលេី មានទីលំនៅភូមិ ប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមសម្ដីលោកវរៈសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីជាជនសង្ស័យបានដើរទៅផ្សារបុរីភ្នំពេញថ្មីគួរស្រូវ៣ ខណៈពេលដែលដើរមកជិតដល់ផ្សារក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាក ម៉ូតូ Seoopy i ស្លាកលេខ ភ្នំពេញ 1HL.2366 ទុកនៅមុខផ្ទះដោយមិនបានដកសោ ហើយនារីជាជនសង្ស័យមើលទៅរាងទំនងក៏បានឡើងទៅបញ្ឆេះហើយជិះបំណងគេខ្លួន តែត្រូវជនរងគ្រោះដែលជាម្ចាស់ម៉ូតូឃើញទាន់ក៏បានស្រែកឆោឡោថាចោៗ និងដេញញតាមពីក្រោយ ខណៈពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានបានឃើញក៏ជួយអន្តរាគមន៍ដេញចាប់បាននារីជាជនសង្ស័យនិងម៉ូតូ និងបានយកនារីជាជនសង្ស័យយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរលួស។
នៅចំពោះមុខសមត្ថកិច្ចនារីជាជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ននារីដែលជាជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕