Breaking News

ឃាត់ខ្លួនជនជាតិថៃ៦នាក់ បំរ៉ុងឆ្លងដែនចូលមកកម្ពុជា និងពលករខ្មែរប្រុស-ស្រីចំនួន១៤នាក់ ដែលលួចឆ្លងដែនចូលទៅប្រទេសថៃ ខុសច្បាប់

ខេត្តបន្ទាយមានជ័យ:ពលករខ្មែរប្រុស-ស្រីចំនួន១៤នាក់ ដែលបន្តលួចឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ត្រូវបានទាហានថៃ ស្រុកតាប្រាយ៉ាចាប់ឃាត់ខ្លួន។ទន្ទឹមនោះដែរទាហានបន្តចាប់ឃាត់ខ្លួនជនជាតិថៃប្រុស-ស្រី៦នាក់ បន្ថែមទៀតដែលបម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេណភូមិលូកឆាង ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

នៅចំពោះមុខសមត្ថកិច្ចពលករខ្មែរទាំងនោះបានឆ្លើយថា ពួកខ្លួនបានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នា នៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជនជាតិខ្មែរ ជាអ្នកនាំដើរកាត់តាមច្រករបៀង នឹងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីមកឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាងង៉ាម ឃុំតាបា្រយ៉ា ក្នុងគោលបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ចំនួន៦,០០០បាត(ស្មើជិត២០០ដុល្លា)។

ក្រោយពីសួនាំ នឹងធ្វើកំណត់ហេតុរួចសមត្ថកិច្ចអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃដដែលនៅវេលាម៉ោង០២និង១៥នាទីរសៀល កម្លាំងទាហានប្រចាំការស្រុកតាប្រាយ៉ា សហការជាមួយកងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ១គ្រឿង បើកចូលមកក្នុងភូមិសាស្រ្តខ្លួនទទួលខុសត្រូវ ទើបសមត្ថកិច្ចឃាត់ឲ្យឈប់ និងត្រួតពិនិត្យរថយន្តម៉ាកអ៊ីស៊ុស៊ុ ពាក់ស្លាកលេខก-1195 ស្រះកែវ។ នៅពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្ត ឃើញមានជនជាតិថៃ ចំនួន៦នាក់ ក្នុងនោះប្រុស២ នឹងស្រី៤នាក់ ដោយពួកគេបានសាររភាពថា ពួកគេមានបំណងលួចឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។ហើយការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចំណាយទាំងអស់ ដោយឡែកអ្នកនាំបានទទួលថ្លៃឈ្នួលក្នុងម្នាក់៥០០បាត សរុប២,៥០០បាត ក្នុងការនាំជនជាតិថៃខាងលើទៅឯព្រំដែនក្នុងបរិវេណថ្នល់ស្រីពេញ តែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួចបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការបន្ត៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *