អ្នកសារព័ត៌មានស្រីទីមួយគឺនាង Beheshta Arghan បានបង្កើតប្រវត្តិសាស្ត្រនៅអាហ្វហ្គានីស្ថាននិងនៅក្នុងអាជីបរបស់ខ្លួនក្លាយជាស្ត្រីទីមួយសម្ភាសន៍ផ្ទាល់ជាមួយមេដឹកនាំក្រុមតាលីបង់។ ប៉ុន្តែពេលនេះនាងបានសម្រេចចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសុវត្ថិភាព។
នាងBeheshta Arghan ជាអ្នកសារព័ត៌មានរបស់បណ្តាញទូរទស្សន៍ ToloNews មានទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសម្ភាសន៍ផ្ទាល់មុខជាមួយមេដឹកនាំជាន់ខ្ពស់ក្រុមតាលីបង់នៅថ្ងៃទី ១៧ខែសីហា គឺក្រោយពេលពីរថ្ងៃដែលក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន។ ពីរថ្ងៃក្រោយមកនាងក៏បានសម្ភាសន៍នាង Malala Yousafzai ជាសកម្មជនសង្គមបានរួចផុតពីក្តីស្លាប់ ដោយការធ្វើឃាតពីក្រុងតាលីបង់ ។
អ្វីដែលនាង Malala Yousafzai បានធ្វើត្រូវបានគេវាយតម្លៃថា ជាជោគជ័យយ៉ាងធំធេងក្នុងអាជីបជាអ្នកសារព័ត៌មានរបស់នាង ដែលមានភាពល្បីល្បាញនៅលើពិភពលោក។ ប៉ុន្តែការងាររបស់នាងត្រូវបានផ្អាកវិញ ទើបធ្វើឲ្យនាងសម្រេចចាកចេញពីអាហ្វហ្គានីស្ថានដោយមូលហេតុសុវត្ថិភាព។
នាង Malala Yousafzaiបានិយាយទៅកាន់សារព័ត៌មានCNN ពីស្ថានភាពរស់នៅរបស់នាង ក្នុងរយៈពេល២សប្តាហ៍ដែលបានរស់នៅក្រមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ហើយពេលនេះនាងក៏បានសម្រេចចាកចេញពីស្រុកកំណើតដូចជាពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងទៀតដោយខ្លាចក្រុមតាលីបង់៕SRN