Breaking News

ស្នងការដ្ឋាននគរបាលក្រុងហូជីមិញឧបត្ថម្ភឧបករណ៍សម្ភារៈ អគ្គីភ័យគិតជាទឹកប្រាក់៥០០លានដុងជូនស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលក្រុងហូជីមិញ បានឧបត្ថម្ភជំនួយឧបករណ៍សម្ភារៈអគ្គីភ័យគិតជាទឹកប្រាក់សរុប៥០០លានដុង ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំរើលើការងារបង្ការពន្លត់និងសង្រ្គោះអគ្គីភ័យឱ្យកាន់តែមានប្រសិទ្ធភាព នៅគ្រាដែលនៅក្នុងរាជធានីភ្នំពេញមានបញ្ហាប្រឈមកើតឡើងអគ្កីភ័យគួរឱ្យព្រួយបារម្ភ ។ 

ពិធីប្រគល់និងទទួលឧបករណ៍សម្ភារៈអគ្គីភ័យបានធ្វើ ឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការ រងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងវត្តមានលោកវរសេនីយ៍ឯក ម៉ៃ ហ័ង ស្នងការ រងនគរបាលក្រុងហូជីមិញ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីមស្នងការរង បានលើកឡើងតាងនាម ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងនគរបាលជំនាញសង្រ្គោះអគ្គីភ័យនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលក្រុងហូជីមិញ ដែលបានជួយជំនួយឧបត្ថម្ភនូវឧបករណ៍សម្ភារៈអគ្គីភ័យជាច្រើនប្រភេទ ដ៏មានសារៈសំខាន់ទាំង នេះសម្រាប់ឱ្យកងកម្លាំងជំនាញសង្រ្គោះអគ្គីភ័យរបស់រាជធានីភ្នំពេញប្រើប្រាស់ជួយសង្រ្គោះអគ្គីភ័យឱ្យកាន់ តែមានប្រសិទ្ធភាព នៅគ្រាដែលបញ្ហាអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញ មានភាពប្រឈមកើតឡើងដែលបង្កខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស។

លោកម៉ៃ ហ័ង ស្នងការរងនគរបាលក្រុងហូជីមិញបានលើកឡើងថា ការងារអគ្គីភ័យនៅក្នុងទីក្រុងហូជីមិញ ក៏មានបញ្ហាស្មុគស្មាញផងដែរ ដោយសារក្រុងហូជីមិញជាទីក្រុងដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនោះគ្រាន់តែរយៈពេល១០ខែឆ្នាំ២០២២ អគ្គីភ័យបានកើត ឡើងចំនួន៧១៣លើក កម្លាំងជំនាញអគ្គីភ័យជួយ សង្រ្គោះ បានចំនួនជាង៦០០ករណី និងជួយសង្រ្គោះប្រជាពលរដ្ឋ១៣៦នាក់ ។ កម្លាំងអគ្គីភ័យនៅក្រុងហូជីមិញគឺមានជំនាញច្បាស់លាស់ជាមួយគ្នានោះក៏មានការប្រើប្រាស់មនុស្សយន្តក្នុងការជួយសង្រ្គោះអគ្គីភ័យផងដែរ ។ 

សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភឧបរណ៍សម្ភារៈអគ្គីភ័យរួមមានៈឯកសណ្ឋានការពារកំដៅភ្លើងចំនួន ២០ឈុត, ឯកសណ្ឋានពន្លត់អគ្គីភ័យ ចំនួន ១០០ឈុត, មេក្រូកាន់ដៃចំនួន ៥០គ្រឿង, កាបូបក្រណាត់សង្គ្រោះបឋមចំនួន ៥០កាបូប, និងពិល IPXចំនួន ៥០គ្រឿង៕ដោយ៖ សិរី នាគ

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់

Leave a Reply

Your email address will not be published. Required fields are marked *