Breaking News

ជប៉ុន៖ រដ្ឋមន្ត្រី ៣រូប លាលែងពីតំណែងក្នុងរយៈពេលមួយខែ

រដ្ឋមន្ត្រីបីរូបនៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Kishida Fumio គឺរដ្ឋមន្ត្រី មហាផ្ទៃ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងយុត្តិធម៌  បានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយខែផង

យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK បានផ្សាយថា កាលពីថ្ងៃទី 0 ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជប៉ុន Terada Minoru បានលាលែងពីតំណែងជុំវិញការជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវហិរញ្ញវត្ថុ

លោក Terada បានសារភាពថាមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដែលថាក្រុមគាំទ្រមួយរបស់លោកបានបញ្ជូនឯកសារផ្តល់មូលនិធិដែលចុះហត្ថលេខាដោយបុគ្គលដែលបានស្លាប់។ នាយករដ្ឋមន្ត្រី Kishida Fumio បានទទួលយកការលាលែងពីតំណែងរបស់ Terada ដោយនិយាយថាគាត់នឹងតែងតាំងអ្នកស្នងតំណែងរបស់ថ្មីនៅថ្ងៃទី ២១ ខែវិច្ឆិកា។

យោងតាម ​​NHK នាយករដ្ឋមន្ត្រី Kishida ទំនងជានឹងតែងតាំង TakeakiMatsumoto ដែលជាអតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក Terada គឺជាសមាជិកគណៈរដ្ឋមន្ត្រីទីបីដែលបានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយខែ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការគាំទ្រដ៏រង្គោះរង្គើរួចទៅហើយនៃរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Kishida

នៅថ្ងៃទី ២៤ ខែតុលា លោក Yamagiwa Daishiro បានលាលែងពីតំណែងជារដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច ដោយសារទំនាក់ទំនងរបស់គាត់ជាមួយអង្គការសាសនាដ៏ចម្រូងចម្រាសមួយ គឺអង្គការសាសនាចក្របង្រួបបង្រួម។

កាលពីពាក់កណ្តាលខែវិច្ឆិកា លោក Hanashi Yasuhiro បានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារតែការអត្ថាធិប្បាយ ដែលត្រូវបានគេមើលឃើញថា មិនយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវការងាររបស់គាត់។

ការលាលែងពីតំណែងរបស់លោក ហាណាស៊ី និងលោក តេរ៉ាដា ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរជាពិសេស ដោយសារតែពួកគេត្រូវបានគេចាត់ទុកថាជាសមាជិកជិតស្និទ្ធរបស់លោក គីស៊ីដា នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP)

ប្រជាប្រិយភាពរបស់ Kishida បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីខែកក្កដា

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *