ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងសាឡាង សម្រេចលទ្ធផលបាន៣៥ភាគរយនៃគម្រោង និងត្រូវបញ្ចប់នៅចុងខែមិថុនាឆ្នាំ២០២៥ខាងមុខ។
ស្ថានីយបូមទឹកបឹងសាឡាង បំពាក់ម៉ូទ័របូមទឹកខ្នាតធំទំហំអង្កត់ផ្ចឹត១,៥ម៉ែត្រ ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក១២ម៉ែត្រគូប/វិនាទី មានទីតាំងក្នុងខណ្ឌទួលគោក នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គម្រោងនេះ នឹងកាត់បន្ថយទឹកជន់លិចដោយទឹកភ្លៀងនៅភូមិសាស្ត្រក្នុងខណ្ឌទួលគោករួមមាន មហាវិថី ម៉ៅសេទុង ស្តុបម៉ុងឌីយ៉ាល់ ស្តុបផ្សារដេប៉ូ និងមហាវិថីកម្ពុជាក្រោម៕
រូបភាព៖មន្ទីរសាធារណការរាជធានីភ្នំពេញ